ទីស្នាក់ការកណ្ដាល៖☎️0718222257/012485298 បែកធ្លាយ លោក ញឹប ផល្លិ មេគយចល័ត…!

ខេត្តឧត្តរមានជ័យកំពុងធ្វើសកម្មភាពប្រមូលលុយជារបៀបអំពើពុករលួយលើខ្នងរាស្រ្តដោយដាក់កូនចៅប្រមូលដាក់ចូលហោប៉ៅពីក្រុមឈ្មួញនាំទំនិញគេចពន្ធមកពីប្រទេសថៃរាប់លានរៀលក្នុងមួយថ្ងៃៗ

ខេត្តឧត្តរមានជ័យ៖ ជារៀងរាល់ថ្ងៃគេសង្កេតឃើញក្រុមឈ្មួញជាច្រើនបាននាំគ្នាសម្រុកនាំទំនិញតាមរថយន្តឆ្លងដែនពីប្រទេសថៃតាមច្រកជាំស្រងាំចូលមកស្រុកអន្លង់វែងយ៉ាងគ្រឹងគ្រេងតែមិនមានជំនាញធ្វើការទប់ស្កាត់ឡើយ ឃើញមានតែមនុស្សចអង្គុយចាំយកលុយពីក្រុមអាជីវកតែប៉ុណ្ណុះ។

ជាក់ស្តែងនៅចំណុចភូមិជើងភ្នំឃុំត្រពាំងប្រិយ៍ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យគេសង្កេតឃើញមានមនុស្សពីនាក់ជ្រកក្នុងខ្ទមក្រោមដើមស្វាយអង្គុយចាំប្រមូលលុយពីក្រុមអាជីវករនាក់ដឹកទំនិញឆ្លងដែនមកពីថៃចូលមកស្រុកអន្លង់វែង។

តាមការរៀបរាប់ពីក្រុមនាក់សុីឈ្នួលដឹកទំនិញពីថៃម្នាក់បានលើកឡើងថា ការនាំទំនិញពីថៃរាល់ថ្ងៃគឺពួកគេតម្រូវបង់លុយឲ្យលោកសាប់យឿនប្រធានស្នាក់ការច្រកនិងសមត្ថកិច្ចជំនាញមួយចំនួនតាមដងផ្លូវ។
ចំណែកលុយរត់ការក្រោមតុខ្មៅតាំងពីលើដល់ក្រោមរថយន្តសាំយ៉ុងដឹកទំនិញក្នុងមួយរថយន្តយ៉ាងតិចបំផុតអស់ប្រាក់១០០ដុល្លារទៅ១៥០ដុល្លារទើបដឹកដល់គោលដៅ។
ជាពិសេសគយចល័តក្រសួងឈរជើងនៅចំណុចភូមិជើងភ្នុំឃុំត្រពាំងប្រិយ៍។
តែងតែអង្គុយជាចាំប្រមូលលុយពីក្រុមឈ្មួញដឹកទំនិញមួយរថយន្ត ចាប់៥០០០០-១០០០០០(ប្រាំមុឺនដល់ដប់មុឺនរៀល)តែបើសិនមិនព្រមបង់ឲ្យគេទេ គេនិងចាប់ឬឲ្យទម្លាក់ទំនិញចុះភ្លាម តែបើបានបង់លុយហើយមិនមានការរំខានពីពួកគេឡើយ។

ចំណែកការបង់លុយនោះគឺគ្មានការចេញវិក្កយបត្របញ្ជាក់សាច់ប្រាក់ បង់ពន្ធត្រឹមត្រូវនោះទេ គឺគ្រាន់តែយកលុយហុចឲ្យពួកគេហើយគឺរួចជាការស្រេច។

តាមប្រភពដ៍ដែលបានបញ្ជាក់ទៀតថាការរកសុីនាំទំនិញឆ្លងដែនតាមងច្រកខាងលើមិនចេះតែរកសុីបាននោះទេទាល់តែមានខ្សែរមានខ្នងទើបគេអាចរកសុីបាន។
តែបើគ្មានខ្នងចឹងទេគឺពីបាកក្នុងការរកសុីណាស់។
ដោយទំនិញទាំងនោះឈ្មួញដឹកតាមរថយន្តហ៊ុំព័ទ្ធជិតឈឹងដោយគេពុំដឹងថាមានផ្ទុកអ្វីខ្លះទេព្រោះគ្មានជំនាញណាធ្វើការត្រួតពិនិត្យនោះឡើយគឺគ្រានតែហុចលុយឲ្យរួចជាការស្រេចក៏ប៉ុន្តែបើពួកឈ្មួញដឹកទឹកសុទ្ធអាចមើលឃើញខ្លះ។

សកម្មភាពនេះបែបនេះជារឿងមួយធ្វើឲ្យ លោក ញឹប ផល្លិ
គយចល័តក្រសួងប្រចាំខេត្តឧត្តរមានជ័យ
បានប្រើឲ្យកូនចៅប្រមូលលុយពីក្រុមអាជីវករដឹកទំនិញពីថៃ ជាអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដែរគេប្រមូលលុយដាក់ចូលក្នុងហោប៉ៅយកធ្វើមានបានតែបក្ខពួកនិងរស់យ៉ាងសុខស្រួលក្នុងសង្គមគ្រួសារ។
ដោយគ្រាន់តែយកការងារជាខែលបើកឲ្យកូនចៅធ្វើស្រែលើខ្នងរាស្រ្តយ៉ាងរំភើយ។

អាស្រ័យហេតុនេះមហាជនស្នើសុំដល់លោក គុន ញឹម អគ្គនាយកគយនិងឯកឧត្តម អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចហិរញវត្ថុមេត្តាចាត់វិធានការលើលោក ញឹប ផល្លិ គយចល័តក្រសួងខាងលើផងទាន។

ព្រោះ លោក ញឹប ផល្លិ គយចល័តក្រសួងនៅខេត្តឧត្តរមានជ័យល្បីល្បាតយូរហើយខាងដាក់កូនចៅឲ្យប្រមូលលុយពីក្រុមអាជីវករនាក់ដឹកទំនិញឆ្លងដែនដាក់ចូលក្នុងហោប៉ៅមួយខែៗរាប់សឹបលានរៀលរស់យ៉ាងសុខស្រួល។

ជុំវិញករណីខាងលើអង្គភាពយើងខ្ញុំនិងសុំការបំភ្លឺពីលោក ញឹប ផល្លិ មិនបានទេព្រោះខលចូលគ្មាននាក់ទទួល៕
រ (នៅមានត)