ករណីបង្ក្រាបគ្រឿងញៀនវជនសង្ស័យបាញ់តដៃជាមួយនឹងសមត្ថកិច្ចបណ្ដាលឲ្យស្លាប់ម្នាក់ចាប់ខ្លួន ៣ នាក់និងពលរដ្ឋរួមរបួសចំនួន ៣ នាក់..

ភ្នំពេញ ៖មានហេតុការណ៍ផ្ទុះអាវុធរវាងសមត្ថកិច្ច និងជនសង្ស័យជួញដូរគ្រឿងញៀនប្រមាណ ជាង១០គ្រាប់ នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ បណ្តាលឲ្យមានអ្នកស្លាប់ចំនួន១នាក់ជាជនសង្ស័យថែមទាំងចាប់ខ្លួន ជនសង្ស័យចំនួន៣ នាក់ និងរបួសពលរដ្ឋចំនួន ៣នាក់ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ ចំណុចផ្លូវចូលកំពង់ស្វាយជ្រុំ តាមបណ្តោយផ្លូវកែវចិន្តា ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានគ្នាចំនួនបួននាក់ត្រូវបានបាញ់សម្លាប់១នាក់និងចាប់ខ្លួនបានចំនួន ៣ នាក់ជាជនជាតិថៃ។
ចំណែកពលរដ្ឋដែលរងរបួសចំនួន ៣ នាក់មាន ២ នាក់ជាស្ត្រីត្រូវគ្រាប់កាំភ្លើងនិងម្នាក់ជាបុរសរងរបួសបាក់ជើងដោយសារតែជនល្មើសបើករថយន្តបុកព្យាយាមរត់គេចខ្លួនពីការប្រមាញ់របស់សមត្ថកិច្ច។

ក្នុងនោះដែរសមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀនDmaចំនួន ៣០កញ្ចប់ក្រាមពណ៌ត្នោតនិងគ្រឿងញៀនកេតាមីនចំនួន ១២កញ្ចប់ រថយន្តចំនួន ២ គ្រឿងម៉ាក ហ៊្វតពណ៌សដែលពាក់ស្លាកលេខភ្នំពេញ(2BO-0123) និងរថយន្តម៉ាកMCពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ( 2BL-7217)

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការតាមនីតិវិធីដើម្បីស៊ើបអង្កេតស្វែងរកចាប់ជនដែលពាក់ព័ន្ធនិងធ្វើកំណត់ហេតុអ្នកស្លាប់សួរចម្លើយទៅលើជនសង្ស័យជួយដូរគ្រឿងញៀនទាំងបីនាក់បន្តទៀត។