រណ្ដៅរ៉ែមាសមួយកន្លែងកំពុងធ្វើអាជីវកម្មយ៉ាងរលូនល្បីថាមានមន្ត្រីអធិការស្រុកជាអ្នកមើលថែដោយពុំមានជំនាញណាធ្វើការបង្ក្រាប..!

ខេត្តបាត់ដំបង៖ រណ្តៅរ៉ែមាសមួយកន្លែងស្ថិតនៅ ក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹកក្រោយសាលាអនុវិទ្យាល័យទឹកធ្លាក់ចម្ងាយប្រហែល៣០០ម៉ែត្រ ជារណ្តៅរ៉ែមាសមួយកន្លែងជាយូរឆ្នាំមកហើយកំពុងបើកដំណើរការជីកបូមរុករករ៉ែយ៉ាងអាណាធិបតេយ្យដោយគ្មានការទប់ស្កាត់ពីជំនាញពាក់ព័ន្ធនិងអាជ្ញាធរក្នុងមូលដ្ឋានឡើយ។

តាមការលើកឡើងរបស់ពលរដ្ឋថា អ្នកណាៗក៏គេដឹងថាជារបស់បុគ្គលឈ្មោះ(ហា)ជាថៅកែដែលល្បីមានឥទ្ធិពលអួតថាមានខ្នងបង្អែកដ៏រឹងមាំ គ្មានមន្ត្រីជុំនាញឬអាជ្ញាធរណាហ៊ានប៉ះបង្ក្រាបឡើយ។ ព្រោះមន្រ្តីទាំងនោះត្រូវថ្នាំសណ្តំប៉ារ៉ាសេតាមុលរបស់គេអស់ហើយ។

 

 

 

ពលរដ្ឋម្នាក់រសនៅក្បែរនោះសូមលាក់អត្តសញ្ញាណបានបង្ហើបថា បើ មានពលរដ្ឋឬអ្នកសារព័ត៍មានខលរាយការណ៍ជូនអធិការនិងចៅហ្វាយស្រុក ច្បាស់ជាពួកគាត់ប្រាប់ថា ចាំចុះទៅមើលសិន។ ហើយបើរាយការណ៍ទៅមន្ទីរវិញពេលមន្ទីរចុះមកគឺពុំបានឃើញសកម្មភាពអីទេ ច្បាស់ជា ស្រុកនិងអធិការគេប្រាប់ឲ្យកន្លែងជីករ៉ែមាសនោះរុះរើអស់ជាបន្ទាន់.ពេលមន្ត្រីជំនាញឬក្រសួងចុះមកធ្វើការត្រួតពិនិត្យគីគ្មានឃើញអ្វីជាភស្តុតាងទាំងអស់ព្រោះគេរុះរើចេញសិន។ រួចចេញសេចក្តីបំភ្លឺមួលបង្កាច់បកស្រាយថាព័ត៍មាននិងពលរដ្ខចេះតែថាចេះតែផ្យាយមិនពិត។
ក្រោយមកមិនបានប៉ុន្មានថ្ងៃផងគឺថៅកែឈ្មោះ(ហា)គេដាក់សម្ភារៈឧបករណ៍ចូលធ្វើសកម្មភាពជីកបូមរ៉ែមាសឡើងវិញដដែល ។
នេះជាល្បិចឆ្ពិនភ្នែក របស់ជំនាញសមត្ថកិច្ចនិងអាជ្ញាធរស្រុកភ្នំព្រឹកត្រូវដងត្រូវផ្លែគ្នាជាមួយបុគ្គលរូបនោះ ភូតកុហកបន្លំថ្នាក់ដឹកនាំខាងលើមតិខ្លះលើកឡើងថាប្រហែលជាអស់លោកទាំងនោះមានភាគហ៊ុននិងបានសើមមាត់សើមករហើយមើល..ទៅ..? បានខំ..ប្រព្រឹតក្បត់ឧត្តមគតិខ្លួនយ៉ាងដូច្នេះ។

ប្រភពបន្តទៀតថាការដ្ឋានរ៉ែមាសនេះបានប្រព្រឹត្តទៅជាច្រើនឆ្នាំមកហើយពុំឃើញមានមន្ត្រីជំនាញខាងណាមកត្រួតពិនិត្យទេ តាមខ្ញុំដឹងពុំមានច្បាប់ទម្លាប់ទៀតផង ព្រោះមានការបិទបាំងយ៉ាងប្រយ័ត្នប្រយែងដោយខ្លាចអ្នកសារព័ត៌មានផ្តិតយករូបភាព បើសិនជាកន្លែងគេមានច្បាប់ទម្លាប់ ធម្មតាគេមិនដែលខ្លាចបិទបាំងចឹងទេ។

ពួកគាត់ខ្សិបថាតាមដឹងមានការមើលថែពីរ លោក អធិការ សំ វីរះ ផងដែរ ឮពាក្យនេះភ្នាក់ងារយើងបានទំនាក់ទំនងទៅលោកអធិការភ្នំព្រឹកតាមប្រព័ន្ធតេឡេក្រាមលោកចូលមើលមិនឆ្លើយតប និងខលចូលជាច្រើនដងក៏ពុំមានអ្នកទទួលទូរសព្ទ ។

ដោយចង់យកប្រភពពិតភ្នាក់ងារយើងបានទំនាក់ទំនងទៅលោក សុង សុភ័ក្រ្ត អភិបាលស្រុកភ្នំព្រឹកន្តទៀតលោកបានតបថា
(ខ្ញុំនឹងចាត់មន្ត្រីជំនាញឲ្យចុះទៅពិនិត្យមើលការងារនេះ) តែប៉ុណ្ណឹងក៏បាត់សូន្យ សង្ស័យដូចពលរដ្ឋនិងបងប្អូនសារព័ត៌មានលើកឡើងដូចខាងលើពិតមែន ទេ.រឺ.!.។
កន្លងមកចំពោះ(លោកធួន)ប្រធានស្ដីទីមន្ទីរ៉ែថាមពលខេត្តបាត់ដំបងទំនាក់ទំនងទៅតបថាចាំចុះមកមើលតែពេលគាត់ចុះមកមើលឃើញថារើអស់ ពុំមានឃើញអី ប្រសាសន៍របស់គាត់ហាក់ដូចជាខឹងគិតថាយើងរាយការណ៍មិពិត។

ជុំវិញករណីនេះមហាជននិងពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងឯកឧត្តមកែវ រតនៈរដ្ឋមន្ត្រីក្រសួងរ៉ែថាមពលគួរតែចាត់មន្ត្រីជំនាញអធិការកិច្ចចុះមកស្ងាត់ៗដើម្បីធ្វើការស្រាវជ្រាវត្រួតពិនិត្យ ចាត់វិធានកាចំពោះមន្ត្រីគ្រាប់ល្ពៅពុករលួយមួយចំនួនតូចក្នុងមូលដ្ឋានតាមផ្លូវច្បាប់ផងទាន..និង កុំឲ្យមានធ្វើអាជីវកម្មរ៉ែមាសយ៉ាងអនាធិបតេយ្យខុសច្បាស់បែបហ្នឹងបន្ត ដើម្បីថែរក្សាធនធានរ៉ែធម្មជាតិឲ្យគង់វង្ស។
បើទុកនៅតែមន្ត្រីពុករលួយក្រោមឱវាទតែបែបនេះតទៀតធនធានធម្មជាតិរ៉ែមាសនៅក្នុងភូមិឃុំខាងលើនេះច្បាស់ជារលាយអស់ជាពុំខាន។

អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយពីគ្រប់ស្ថាប័នភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️01248 52 98/07182 222 57