នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ១នាក់ ស្ថិតនៅចំណុច ខណ្ឌព្រែកព្នៅ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ស្ថិតនៅចំណុច ខណ្ឌព្រែកព្នៅ ។

ជាលទ្ធផល កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ចុះស្រាវជ្រាវទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបានធ្វើការបង្ក្រាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ភូមិជុំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់ ឈ្មោះ ទិត្យ ចាន់ដារ៉ា ហៅស៊ី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន)។
បច្ចុប្បន្នជនសង្ស័យខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
