សមត្ថកិច្ចនគរបាលចេញអន្តរាគមន៍ករណីរថភ្លេីងដឹកប្រេងក្រឡាប់ធ្លាក់ផ្លូវនៅក្រុងបាត់ដំបង!!

ខេត្តបាត់ដំប៖ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អអគ្គ ស្នងការនគរ បាលជាតិនិងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង​ លោកឧត្តមសេ នីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារអគ្គិភ័យ បានដឹក នាំកម្លាំង ក្នុងផែន​ និងកម្លាំងនគរបាលក្រុងបាត់ដំបង​ ចេញអន្តរាគមន៍ករណីរថភ្លើងក្រ ឡឡាប់ធ្លាក់ផ្លូវនូវស៊ីទែនដឹកប្រេងកំពុងធ្វេីដំណេីរចេញពីស្ថានីយ៍ក្រុងបាត់​ដំបងឆ្ពោះទៅខេត្តបន្ទាយ​មានជ័យ​នាថ្ងៃទី ១៦ ខែសី ហា ឆ្នាំ២០២៥ នៅចំណុចក្រុមទី ៨ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

កម្លាំងនគរបាលអគ្គិភ័យចេញរថយន្តច្រេីនគ្រឿងទៅដល់កន្លែងកើតហេតុ​ ដេីម្បីត្រៀមអន្តរាគមន៍ក្នុងពេលដែលប្រេងម៉ាស៊ូតបានហូរចេញពីក្នុងស៊ីទែនមកក្រៅ​ ហេីយកន្លែងកេីតហេតុស្ថិតនៅមិនឆ្ងាយប៉ុន្មានពីលំ នៅដ្ឋានប្រជាពលរដ្ឋ។

ជាការកត់សម្គាល់គ្រោះថ្នាក់នេះមិនមានមនុស្សរងគ្រោះនោះទេ​ ក៏ប៉ុន្តែប្រជាពលរដ្ឋជាច្រេីននាក់សម្រុក​ចូលទៅបរិវេណកើតហេតុដេីម្បីដងយកប្រេងដែលហៀរចេញមក​ ក្រៅទោះបីជាសមត្ថកិច្ចហាមឃាត់ យ៉ាងណាក៏មិនព្រមស្តាប់នោះឡេីយ ៕(រូបភាពការិ/អគ្គិភ័យ)