អបអរសាទរខួបទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨~ ៧ កក្កដា ២០២៥)
ថ្ងៃចេញផ្សាយៈ July 6, 2025

ប្រាសាទព្រះវិហារជាប្រាសាទរបស់បុព្វបុរសខ្មែរដែលស្ថិតក្នុងដែនធិបតេយ្យរបស់កម្ពុជាមានទីតាំងនៅលើកំពូលភ្នំដងរែក ត្រូវបានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

កូនខ្មែរគ្រប់រូប តែងចងចាំនិងដឹងគុណជានិច្ចនូវកិច្ចខិតខំប្រឹងប្រែងរបស់ឥស្សរជនខ្មែរ ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិដ៏មហាសាលនេះ ទុកដល់កូនចៅជំនាន់ក្រោយបន្ត លើកតម្កើងតម្លៃមរតកវប្បធម៌ជាតិខ្មែរ ដែលបុព្វបុរសខ្មែរខំកសាងនិងបន្សល់ទុក។ យើងសូមប្តេជ្ញាការពារបូរណភាពដែនដីនិងអធិបតយ្យភាពជាតិឱ្យបានគង់វងង្ស៕