មន្រ្តីជំនាញបន្តចុះត្រួតពិនិត្យទំនិញលើទីផ្សារដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់៖
ខេត្តបាត់ដំបងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័ យនគរបាលប្រឆាំងបទល្មើសសេដ្ឋ កិច្ចដែលមានលោកវរសេនីយ៍ឯក យី យក់សាន ជានាយការិយាល័យ បានចាត់តាំងកម្លាំងសហការជា មួយមន្រ្តីសាខា (ក.ប.ប )ខេត្តបាត់ដំបង និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញ ជាគ្រឿងឧបភោគ បរិភោគ និងទំនិញវេចខ្ចប់ស្រាប់ តាមផ្ទះលក់ដូរទំនិញម្តុំផ្សារទួល តាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ចំនួន០១លើក សរុបចំនួន ១១ទីតាំង ។

ជាលទ្ធផលរកឃើញទំនិញហួសកាលបរិច្ឆេទប្រើ ប្រាស់ដូចជា៖
១-ប័រ Blue Bend ៣ប្រអប់=១.៥០គីឡូក្រាម
២-ស្ករគ្រាប់ ២ប្រអប់=១គីឡូក្រាម
៣-នំOREO ១ប្រអប់=០.៥០គីឡូក្រាម។
សរុបចំនួន ០៣គីឡូក្រាម និងបានធ្វើកំណត់ហេតុដកហូតតាមនីតិវីធីរក្សាទុកនៅសាខា (ក.ប.ប ) ខេត្តបាត់ដំបង។
បន្ថែមពីនោះ បានធ្វើការណែនាំដល់អាជីវករឱ្យយល់ដឹងពីការតាំងលក់ទំនិញប្រកបដោយគុណភាព សុវត្ថិភាពជូនអ្នកប្រើប្រាស់ និងហាមតាំងលក់ទំនិញបំពានសិទ្ធិផ្តាច់មុខ ជៀសវាងបញ្ហាប្រឈមចំពោះមុខ ច្បាប់៕(រូបភាពការិ/សេដ្ឋកិច្ច)By kosal!