ស្នងការនគរបាលខេត្តកោះកុងបានអះអាងថាពុំមានការបង្ខាំងមនុស្សទេ..
ស្នងការនគរបាលខេត្តកោះកុងបានអះអាងថា ពុំមានករណីបង្ខាំងមនុស្សជនជាតិហ្វីលីពីនចំនួន ០៤នាក់ ក្នុងកាស៊ីណូឡុងបេ នៅតំបន់តារាសាគរ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុងនោះទេ
ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា មានករណីបង្ខាំងជនជាតិហ្វីលីពីន៤នាក់ឱ្យធ្វើការអនឡាញ។
ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២៣ ខែសីហានេះថា ជាលទ្ធផលពុំឃើញករណីបង្ខាំងបង្ខំមនុស្សជនជាតិហ្វីលីពីន៤នាក់ឱ្យធ្វើការអនឡាញមិនចេញក្រៅនោះទេ។ ការពិនិត្យឆែកឆេរបន្ទប់ផ្ទាល់
និងកាមេរ៉ាសុវត្ថិភាពទីតាំងស្នាក់នៅចំនួន៣ ស្មើនឹង៨បន្ទប់ អស់ពេលជាច្រើនម៉ោងនៅតែរកមិនឃើញ។ំតាមការសាកសួរស្រាវជ្រាវលម្អិតពីក្រុមម្ចាស់ទីតាំងសង្ស័យថា ជនជាតិហ្វីលីពីន៤នាក់នោះធ្លាប់នៅក្រុមហ៊ុនខ្លួនពិតមែន ប៉ុន្តែពួកគេបានឈប់ធ្វើការ និងចាកចេញច្រើនថ្ងៃ ដោយមិនដឹងថាទៅទីកន្លែងណាទេ។ ទៀតសោត ការចាកចេញរបស់ពួកគេធ្វើឡើងមុនលិខិតសំណើសុំអន្តរាគមន៍របស់ស្ថានទូតហ្វីលីពីនមកអគ្គស្នងការនគរបាលជាតិទៅទៀត។