រុស្ស៊ី បាញ់មីស៊ីលស្រោចលើប្រទេសអ៊ុយក្រែន ខណៈសង្រ្គាមអូសបន្លាយជិត៦ខែ
ថ្ងៃចេញផ្សាយៈ August 22, 2022
ការបាញ់ផ្លោងកាំភ្លើងធំបានស្រោចលើទីក្រុងមួយជិតរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប ហើយមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារជិតកំពង់ផែសមុទ្រខ្មៅ Odesa កាលពីថ្ងៃអាទិត្យ ខណៈអ៊ុយក្រែនព្រមានពីការវាយប្រហារកាន់តែខ្លាំងបន្ថែមទៀតពីរុស្ស៊ី ស្របពេលសង្រ្គាមអូសបន្លាយជិត៦ខែ។
នៅថ្ងៃពុធសប្ដាហ៍នេះជាខួបលើកទី៣១ឆ្នាំ នៃឯករាជ្យជាតិរបស់អ៊ុយក្រែន ចេញពីការគ្រប់គ្រងរបស់សហភាពសូវៀត ព្រមទាំងជាខួបកន្លះឆ្នាំចាប់តាំងពីការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែន ហើយ ប្រធានាធិបតី លោក Volodymyr Zelenskiy អំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយនិយាយថា ទីក្រុង Moscow នឹងអាចព្យាយាមធ្វើអ្វីដែលធ្ងន់ធ្ងរជាងនេះ។