រណ្ដៅដីខ្នាតយក្សជម្រៅដល់ក្បាលប្រេតមួយកន្លែងស្ថិតនៅជើងភ្នំបាយ៉ង់កោស្រុកគីរីវង្សមន្ត្រីរ៉ែថាមពលហាក់បីជួយបិទបាំង…!

ខេត្តតាកែវ៖ ឈ្មួញឈ្មោះញ៉ាញ់ សោតដែលគេស្គាល់ថាជាមន្ត្រីនគរបាលផងនោះបានកំពុងសម្រុកជីកកាយដីព្រៃជើងភ្នំបាយ៉ង់កោយកអាចម៍ដីលក់ ក្រោមរូបភាពថាចាក់ឲ្យខាងអភិវឌ្ឍជនបទ.ដែលស្ថិតនៅភូមិពោរោង ឃុំ ព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននិងធ្វើស្រែចំការនៅតំបន់នោះបានរាយការមកថាដីរបស់មេឈ្មួញខាងលើមានប្រមាណជាង ១៥ ហិចតា ហើយដីរណ្តៅជីកកាយមានមុខកាត់ប្រមាណរជិត ០៥ ហិចតាជម្រៅមិនក្រោមពី១៥ម៉ែត្រទេ។ ដីទាំងអស់នោះតាមពួកគាត់ដឹងមានប្លង់តែខាងមុខបន្តិចប្រមាណតែបីកុងស្មើរជិតកន្លះហិតាក្រៅពីនោះគឺជាដីអាស្រ័យផលពុំអាចសាងសង់សំណង់រឹងមាំឬជីកកកាយធ្វើអីខុសពីទ្រង់ទ្រាយដើមបានឡើយម្យ៉ាងវិញទៀតជាដីព្រៃចំណីជើងភ្នំរបស់រដ្ឋ។
ប្រភពបន្តទៀតថាឈ្មួញឈ្មោះ ញ៉ាញ់ សោត ជីកកាយរណ្ដៅដីខាងលើនេះមានឥទ្ធិពលធំណាស់កន្លងមកធ្លាប់មានរឿងរ៉ាវជាមួយពលរដ្ឋជាប់ព្រំដីនិងព្រំតាមផ្លូវ យករថយន្តមកពាំងផ្លូវនិងចាក់ដីបិទផ្លូវមិនឱ្យពួកគាត់ធ្វើដំណើរឆ្លងកាត់លើផ្លូវដែលរថយន្តដឹកដីរបស់ខ្លួននោះទេជាច្រើនដងច្រើនសារមកហើយ ។ចំណែករណ្តៅដីក៏គ្មានច្បាប់ទន្លាប់អីព្រោះជាដីចំណីភ្នំ មិនអាចបុគ្គល់ណាយកធ្វើជាកម្សិទ្ធបានទេ។
ចំពោះរថយន្តដឹកអាចម៍ដីធំៗវិញមានរាប់សិបគ្រឿងក្នុងមួយថ្ងៃៗប្រភេទកង់០៦និងកង់១០ បើកលឿនៗដាក់
ពេញៗប្រៀប នៅខែវស្សាបែកផុកផុងផ្លូវខូចអស់ បើខែប្រាំងហុយសំពោងពុំមានការស្រោចទឹកគ្របតង់អីទេភាគច្រើន។ រថយន្តនេះសោត អាចបង្កជាគ្រោះថ្នាក់ចររាចន៍ ធូលីបង្កប៉ះពាល់ដល់សុខភាពកុមាតូចៗពួកគាត់ដែលរស់នៅជិតខាងនោះ។ ម្យ៉ាងទៀតរថយន្តដឹងធ្ងន់លើសចំណុះអាចបង្កឲ្យខូចស្រុតផ្លូវកៅស៊ូមួយខ្សែតភ្ជាប់ពីផ្សារទំលាប់ទៅគីរីវង្សថែមទៀត។
ករណីនេះប្រពន្ធរបស់ ឈ្មួញ ញ៉ាញ់ សោត បានប្រាប់ភ្នាក់ងារយើងថាដីនេះមានប្លង់ខ្លះអត់ខ្លះទិញ.ត.ៗ.មក.តែដល់សុំមើល.គាត់ថាដាក់ធនាគាអស់ហើយ រីឯច្បាប់ទំលាប់ដូចដឹងហើយឥឡូវ. នេះ..នោះៗគេខ្លះ..ទៅ..បានអាចធ្វើបាន ចង់បញ្ជាក់ថា..អត់.. មកហើយយកនេះ នោះ..ទៅ វិញទៅ…,😃😃😃😂😂😂
ចំពោះ លោកអភិបាលស្រុកបញ្ជាក់ថាជារណ្តៅចាស់ រដ្ឋបាលស្រុកអញ្ជើញខាងមន្ទីរបានចុះមកពិនិត្យមើលហើយកាលពីថ្ងៃទី6.ខែមិថុនាឆ្នាំ2025 ។ ក្រោយពីទទួលបានព័ត៌មាននេះបន្ថែមទៀតគាត់នឹងកោះហៅមន្ត្រីជំនាញរ៉ែនិងអភិបាលរងទទួលបន្ទុកមកជជែកគ្នានិងចុះទៅមើលជាក់ស្ដែងម្តងទៀតនិងស្នើសុំខាងខេត្តជាជំនាញពិន័យបើសិនជាត្រូវពិន័យផាក បើត្រូវបិទគឺបិទតែម្តង នៅថ្ងៃស្អែកទី១២.ខែមិថុនាឆ្នាំ២០២៥និងចាត់មន្ត្រីរ៉ែទូទាំងស្រុក ទៅពិនិត្យមើលម្ដងទៀតថាកន្លែងណាខុសកន្លែងណាត្រូវដើម្បីស្នើទៅថ្នាក់ដឹកនាំខេត្តមន្ត្រីជំនាញចាត់វិធានការតាមនីតិវិធី។
ក្រោយទទួលបានព័ត៍មាននេះអង្គភាពគេហទំព័រស្ម័គ្រជាតិយើងខ្ញុំបានទំនាក់ទំនងទៅលោក រ៉ែនគាត់ណែនាំខ្លួនជាមន្ត្រីរ៉ែពុំមានជាប្រធានស្ដីទីជាអ្នកសម្របសម្រួលតែលោកមន្ទីររូបនេះហាក់បីដូចជាគ្មានចេតនាទប់ស្កាត់និងអនុវត្តតាមច្បាប់នោះទេ។បែរជាមកពាំងអះអាងដីគេមានប័ណ្ណកម្មសិទ្ធិ រណ្ដៅចាស់សុទ្ធតែថ្មជីកពុំបានអាចម៍ដីតែពីរបីថ្ងៃទៀតឈប់ហើយ មិនបាច់សួរនាំទៅណាទៀតទេ ខ្ញុំជួយសម្របសម្រួលឲ.ដាក់…😂😂😂..មកឈប់សួរទៅ យូរៗទៅសុទ្ធតែគ្នាឯងទេ ទៅជាចេះវិញ។
ជុំវិញករណីនេះដែរមហាជនក៏ដូចជាប្រជាពលរដ្ឋសូមស្នើដល់មន្ត្រីជំនាញដែលពាក់ព័ន្ធ លោកប្រធានស្ដីទីមន្ទីររ៉ែនិងថាមពលខេត្តជាពិសេស ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវមេត្តាជួយចាត់មន្ត្រីជំនាញចុះមកពិនិត្យនិងចាត់វិធានការណ៍តាមច្បាប់ចំពោះម្ចាស់រណ្ដៅដីដ៎ធំសែនជ្រៅមួយនេះ ផងទាន អង្គភាពយើងខ្ញុំរងចាំទទួលនៅការបកស្រាយបំភ្លឺពីគ្រប់ភាគឺពាក់ពាន់រាល់ម៉ោងធ្វើការ,😀☎️ ០១២ ៤៨ ៥២ ៩៨/០៧១ ៨២ ២២២ ៥៧..