ផ្លូវនិងស្ពានដែកមួយកន្លែងរងការបាក់ស្រុតជាច្រើនឆ្នាំតែអាជ្ញាធរស្រុកត្រពាំងប្រាសាទបានត្រឹមឈរមើលទុកអោយពលរដ្ឋពិបាកក្នុងការធ្ចើដំណើរ
ខេត្តឧត្តរមានជ័យ÷ស្ពានដែកមួយកន្លែងបានរងការបាក់ស្រុតជាច្រើនឆ្នាំ
តែអាជ្ញាធរស្រុកត្រពាំងប្រាសាទមិនធ្វើការជួសជុលឡើយទុកអោយពលរដ្ឋពិបាកក្នុងការធ្វើដំណើរ។
ស្ពានមួយកន្លែងនេះ
មានប្រស្ថិតនៅក្នុងភូមិ ពពេល
ឃុំ ផ្អាវ ស្រុកត្រពាំងខេត្តឧត្តរមានជ័យ
បើតាមប្រភពពីប្រជាពលរដ្ឋនៅភូមិខាងលើបានលើកឡើងថាស្ពានមួយកន្លែងនេះបានបាក់ស្រុតទ្រុតទ្រោមអស់រយះពេលបីបួនឆ្នាំមកហើយតែអាជ្ញាធរមិនបានយកចិត្តទុកដាក់ធ្វើការជួសជុលនោះទេ
ប្រភពបន្តថាអាជ្ញាធរបានត្រឹមមកអើតមើលមួយឆ្នាំបីទៅបួនដងតែគ្មានតែមើលក៌ស្ងាត់បាត់សូន្យ។
ប្រភពបន្ថែមថាស្ពានខាងលើនេះធ្វើដំណើរលែងកើតទើបពលរដ្ឋនាំគ្នាធ្វើផ្លូងវាងខាងក្រោមសម្រាបធ្វើដំណើរនិងដឹកជព្ជូនប្រមូលផលកសិកម្ម
នាំមកទីផ្សារពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថាផ្លូវស្ពានមួយកន្លែងនេះនៅពេលរដូវវស្សារនិងពេលភ្លៀងទឹកជំុំជនជន់
លិចម្តងៗពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បាន។
ហើយផ្លូវនិងស្ពានមួយខ្សែរនេះគឺជាសសៃឈាមដ៍សំខាន់សម្រាបពលរដ្ឋប្រមូ៉លផលនាំផលដំណាំមករកទីផ្សារដែល
ពលរដ្ឋប្រម៉ូលផលបាន
និងជាពិសេពេលមានជម្ងឺឈឺស្កាត់ម្តងៗពលរដ្ឋពិបាកនិងធ្វើដំណើរឆ្លងកាត់។
មហាជនក៌ដូចជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខាងលើស្នើរសុំដល់
លោក ហាំង ម៉េង អភិបានស្រុកត្រពាំងប្រាសាទនិងឯកខេត្តឧម
មាន ចាន់យ៉ា ដាអភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យសូមមេត្តាជួយមើលផ្លូវនិងស្ពានខាងលើនេះផងទានព្រោះពលរដ្ឋរងទុកវេទនាក្នុងការឆ្លងកាត់ផ្លូវនេះរយ:ពេលជាច្រើនឆ្នាំមកហើយ៕