ឯកឧត្តមមានចាន់យ៉ាដាពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកស្ម័គ្រចិត្ត និង ក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធក្នុងខេត្តឧត្ដរមានជ័យ
មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ខេត្តឧត្តរមានជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកស្ម័គ្រចិត្ត និង ក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ ក្រោមអធិបតីភាព ឯកឧត្ដម សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដែលពិធីនេះរៀបប្រព្រឹត្តធ្វើឡើងនៅក្នុងសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ដោយមានសមាសភាពចូលរួមជាច្រើនរូប នាព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០២៥នេះ។
លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ០៦ក្រុម សរុបចំនួន ១០០នាក់ ក្នុងនោះ÷ មន្ត្រី ក្របខ័ណ្ឌមន្ទីរ និងមន្រ្តីភូមិបាលចំនួន ៣១នាក់/ស្រី ៣នាក់ អ្នកស្ម័គ្រចិត្តចំនួន ៦៩នាក់/ស្រី ២៧នាក់។
ជាលទ្ធផលលទ្ធផលសម្រេចបាន
-ក្បាលដីប៉ាន់ស្មានដែលត្រូវចុះបញ្ជីសរុបចំនួន ៣២១១០១ក្បាលដី
– ក្បាលដីដែលបានវាស់វែង សរុបចំនួន ៣០៧៣៧៦ក្បាលដី
– ក្បាលដីដែលបានធ្វើការវិនិច្ឆ័យសរុបចំនួន ២០៧២៦៦ក្បាលដី
– ក្បាលដីដែលបានបិទផ្សាយសរុបចំនួន ៨៤២៤៤ក្បាលដី
– ក្បាលដីដែលបានចេញបណ្ណ សរុបចំនួន ៥៦៤៩៤បណ្ណ
– ក្បាលដីមិនទាន់វាស់វែង សរុបចំនួន ១៣៧២៥ក្បាលដី។
ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដីធ្លីដែលកើតចេញ ពីគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ដោយមិនចាំបាច់មានការស្នើសុំពី ម្ចាស់ដីឡើយ ពោល រាជរដ្ឋាភិបាល ជាអ្នកកំណត់ជ្រើសរើសភូមិ ឬឃុំ ណាមួយដែលត្រូវធ្វើការចុះបញ្ជីដីធ្លី។
ឯកឧត្ដម ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញការងារ ប្រកបដោយគំនិតច្នៃប្រឌិត ទទួលបានលទ្ធផលល្អប្រសើររបស់ ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រី មន្ទីរ.ដ.ន.ស.ស.ខេត្តទាំងអស់ ដែលបានប្រមូលផ្តុំការដឹកនាំប្រកបដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុងនៃការអនុវត្តការងារជំនាញដីធ្លី និងសំណង់ខេត្តបានយ៉ាងល្អប្រសើរ ក្នុងកិច្ចការចុះបញ្ជីដីធ្លី និងបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និង សុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់ដីធ្លី ដែលជួយជំរុញកំណើន សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម និងបានចូលរួម ចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ស្របតាមគោលនយោបាយ កំណែទម្រង់ដីធ្លីដ៏មានប្រសិទ្ធភាព និងសក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈកាលកន្លង
នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនស្របពេល ការបញ្ចប់ការងារដ៏នឿយហត់ និងការឈប់សម្រាកនាឱកាសអបអរសាទរ