សង្ខារមិនទៀងតែការស្លាប់គឺទៀង) បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយ បើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ
បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ។ ខ្ញុំ និងភរិយារួមជាមួយកូនៗ
និងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បី
ព្យាបាលបងទីមួយ។
ពេលបងទី២ទទួលមរណភាពពេលនោះ យើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេ
ព្រោះគាត់កំពុងទទួលការព្យាបាល
ដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ យើងព្យាយាមលាក់បាំង
ជាមួយគាត់រហូត គាត់ដឹងដោយខ្លួនឯង
ដែលគាត់យំផងនិយាយផងថា(ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)។
១២ឆ្នាំមុន(២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាពព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។
លើកនេះពេលបងទី១ទទួលមរណភាព
ភរិយារបស់ខ្ញុំដែលជាប្អូនថ្លៃបានដឹង
តែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។
បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្ត
បោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះមកជួយ
ពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាស
ឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការ
សិក្សានៅភ្នំពេញ។
បំណងធំរបស់បងទី១ គឺធ្វើ ថីផែនទី
ដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។
កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រម
ធម្មជាតិដែលមិនអាចចៀសវាងបាន។