កាន់តែពិសេស! ក្រៅពីការប្រណាំងរទេះគោ និងក្របី ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥នេះ នឹងបន្ថែមវិញ្ញាសាថ្មីមួយទៀត គឺវិញ្ញាសារប្រណាំងសេះ
ថ្ងៃចេញផ្សាយៈ March 27, 2025
កាលពីរសៀលថ្ងៃពុធ ទី២៦ ឆ្នាំ២០២៥ ក្រុមការងារប្រណាំងរទេះគោ និងក្របី នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានសហការជាមួយសហព័ន្ធសេះ និងម្ចាស់សេះដើម្បីធ្វើការប្រណាំងសមសាកល្បង ជ្រើសរើស និងសម្រិតសម្រាំងយកពូជសេះល្អៗដែលមានល្បឿនលឿន ទៅចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥នាពេលខាងមុខនេះ។
ការប្រណាំងរទេះគោ ក្របី និងសេះ នឹងប្រព្រឹត្តទៅនៅបរិវេណតំបន់អង្គរឃ្យូងយូរ នៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ដើម្បីបង្កើនទស្សនីយភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។