គម្រោងដេញថ្ងៃផ្លូវបេតុងឃុំកំពង់ឃ្លាំងត្រូវបរាជ័យដោយក្រុមហ៊ុនមិនព្រមដាក់ដេញថ្លៃ…

ខេត្តសៀមរាប៖ យោងតាមប្រសាសន៍ លោក ប៉ា បូ មេឃុំកំពង់ឃ្លាំងស្រុកសូទ្រគមន៍បានឲដឹងថាការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ
ប្រវែង៥៥០ម ត្រូវបានបរាជ័យរំសាយចោលដែលប្រារព្ធដាក់ដេញថ្លៃកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥សាងសង់ផ្លូវបេតុង
អាមេ ប្រវែង៥៨៦ម ដែលជាថវិកាមូលនិធិឃុំ
សំរាប់ឆ្នាំ២០២៥ ការចាប់ផ្តើមពីម៉ោង៧ព្រឹកដល់ម៉ោង៨និង២០នាទី អ្នកដេញថ្លៃបានចូលមកអង្គុយត្រៀបត្រាជាច្រើន.ជាងដប់ក្រុមហ៊ុន
នៅក្នុងសាលសាលាឃុំ។

លុះដល់វេលាម៉ោង៨និង៣៥នាទី គៀកម៉ោងឈប់ទទួលសំណើដេញថ្លៃ គណ:កម្មការលទ្ធកម្មបានប្រកាសអោយដាក់សំណើដេញថ្លៃ តែអ្នកដេញថ្លៃទាំងអស់អង្គុយយ៉ាង
ស្ងៀម ស្ងាត់រហូតដល់ម៉ោង៨និង៤០នាទីដែលជាម៉ោងឈប់ទទួលសំណើដេញថ្លៃអ្នកចូលរួមដេញថ្លៃមិនមានអ្នកដេញថ្លៃណាម្នាក់ ដាក់សំណើដេញ
ថ្លៃឡើយ គណ:កម្មការលទ្ធកម្មបានប្រកាសបិទការដេញថ្លៃ និងប្រកាសរំសាយកិច្ចប្រជុំដេញថ្លៃលទ្ធផលនៃការដេញថ្លៃត្រូវបានបរាជ័យនាពេលនោះ ។
លោកមេឃុំបានបន្តទៀតថាក្នុងការងារដេញថ្លៃនេះប្រសិនបើមិនរកអោយឃើញពីមូលហេតុកលល្បិចរបស់អ្នកដេញថ្លៃ ដែលកាន់សំណើ
ដេញថ្លៃនៅនិងដៃហើយមកអង្គុយត្រៀបត្រា
ហើយបែរជាមិនដាក់សំណើដេញថ្ងៃ បែបនេះ
វាជាការធ្វើអោយខកខានពេលវេលាអភិវឌ្ឍរបស់ឃុំ ហើយបើនៅមានការដេញថ្លៃជាលើកទី២ទៀតអ្នកដេញថ្លៃមកដេញថ្លៃតែរបៀបហ្នឹង វាអាចហួសពេលដែលឃុំអនុវត្តគម្រោងសាងសង់ផ្លូវប្រចាំឆ្នាំ ព្រោះឃុំកំពង់ឃ្លាំង ត្រូវទឹកទន្លេលិចចាប់ពីខែកក្កដាតទៅមិនអាចសាងសង់បានទេ។
លោកមេឃុំបានបន្តទទូចសូមស្នើរដល់ថ្នាក់ដឹកនាំលទ្ធកម្មខេត្តនិងស្រុក គួរតែមានវិធានការចំពោះពួកអ្នកដេញថ្លៃ បែបល្បែងលេងសើចរបស់ខ្លួនដូចនេះ កុំអោយមានវត្តមានដើរដេញថ្លៃនៅកន្លែងណាផ្សេងទៀត ។
ពាក់ព័ន្ធករណីនេះដែរអង្គភាពគេហទំព័រស្ម័គ្រជាតិយើងបានទំនាក់ទំនងទៅក្រុមហ៊ុន១ដែលបានចូលដេញថ្លៃ។
លោកបានប្រាប់ថាបានពួកគាត់មិនព្រមដាក់សំណើចូលដេញថ្លៃព្រោះមានហេតុផលក្នុងការសាងសង់ផ្លូវបេតុងមានការលំបាក
១-ផ្លូវចរាចរណ៍មានតែផ្លូវមួយខ្សែតូចចង្អៀតតែគណៈកម្មការលទ្ធកម្មតម្រូវឲ្យសាងសង់មួយជំហៀងម្ដង ដោយទុកឲពលរដ្ថចរាចរណ៍ផ្លូវម្ខាងទៀត នេះជាផលវិបាកក្នុងការសាងសង់។
២-បើសិនជាក្រុមហ៊ុនអ្នកចូលរួមដេញថ្លៃទាំងអស់ដាក់តម្លៃលើសពីរតម្លៃប៉ាន់ស្មានគឺការដេញថ្លៃមិនអាចទទួលយកបាន ។តែបើដាក់តម្លៃតាមការប៉ាន់ស្មានគឺតំលៃទាបមិនអាចធ្វើបាន ។
មូលហេតុនេះហើយទើបក្រុមដេញថ្លៃមិនព្រមដាក់សំណើរ ។
ចំពោះកម្មការលទ្ធកម្មខេត្តវិញបានឲដឹងថាកាលដែលក្រុមហ៊ុនចូលមកដាក់ដេញថ្លៃក្រោយមកគាត់ដាក់សំណើដេញថ្លៃឬមិនដាក់ជាសិទ្ធិរបស់គាត់យើងមិនអាចបង្ខំគាត់បានទេហើយច្បាប់ក៏ពុំទាន់មានសម្រាប់
ចង់ដាក់បន្ទុកគាត់ដែរព្រោះបញ្ហានេះបានដាក់សំណើជាយូរឆ្នាំណាស់មកហើយ។តាំងពីឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ.ដូច្នេះខាងគណៈកម្មការលទ្ធកម្មមានតែសុំគោលការថ្នាក់ខេត្តបើកដំណើរការដាក់ដេញថ្លៃសារជាថ្មីម្ដងទៀត។
ជុំវិញករណីខាងលើនេះដែរអង្គភាពយើងខ្ញុំធ្វើការចុះផ្សាយតាមសំណើរបស់អាជ្ញាធរឃុំកំពុងឃ្លាំងក្នុងន័យស្ថាបនាមិនមានការមួលបង្កាច់ស្ថាប័នឬក្រុមហ៊ុនណាទេ៕
និងរង់ចាំទទួលនូវការបកស្រាយពីគ្រប់ភាគគី ពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️012 48 52 98/071 82 222 57..