ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី

ភ្នំពេញ  នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ឱ្យទទួលបានសុខសុវត្ថិភាព នៅគ្រាដែលដំណើរការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥។

  1.   ប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ខាងមុខ នៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ ហើយបើយោងតាមតារាងព័ត៌មានរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ គឺមានប្រជាពលរដ្ឋបានចូលរួមចុះឈ្មោះបោះឆ្នោតមានចំនួន៨៩៩.៦៨៨នាក់ មានមណ្ឌលបោះឆ្នោត២៦៥ មណ្ឌល ក្នុងនោះមានការិយាល័យបោះឆ្នោត២.១៩៧ ការិយាល័យ​ទូទាំរាជធានី៕