ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង យកកីឡាករថ្មី Matheus Moresche មករួមក្លឹបសម្រាប់ការប្រកួតដែលនៅសល់ក្នុងលីគកំពូលកម្ពុជា និង ពានរង្វាន់ AFC Challenge League

កីឡាករ Matheus Celestino Moresche Rodrigues (Moresche) មុនមកកាន់កម្ពុជាកីឡាករប្រេស៊ីលវ័យ២៦ឆ្នាំរូបនេះលេងនៅលីគចិនលំដាប់ទី២ (China League One)ជាមួយ Nanjing City Football Club។

Moresche ផ្ដើមអាជីពបាល់ទាត់ដំបូងចេញពីយុវជនក្លឹបប្រេស៊ីល Botafogo Corinthians និង Vasco da Gama។

 

ក្រៅពីនេះរដូវកាលថ្មីៗកីឡាកររូបនេះធ្លាប់លេងក្លឹបនៅលីគកំពូលសិង្ហបុរី Geylang International Football Club ឆ្នាំ២០២១ មុនផ្ទេរមកលេងឱ្យក្លឹបលីគកំពូលអូស្ត្រាលី Central Coast Mariners។

វត្តមានខ្សែប្រយុទ្ធរូបនេះ អាចប៉ះពាល់កៅអីក្នុងក្លឹបរបស់ Pablo ដែលកំពុងមានរបួសដែររឺទេ?