សូមបងប្អូនទស្សនាសណ្ដាប់នូវការបកស្រាយរបស់លោកស្រីសុខសោភា..!!
ថ្ងៃចេញផ្សាយៈ August 15, 2022
សូមស្តាប់ការបកស្រាយពីម្ចាស់ដីលោកស្រី សុខ សុភា ផ្ទាល់ ដែលមានទំហ៊ុំ១៣ហិកតា.៦១ នៅចំណុចភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប តែបែជាលោកជំទាវ លី អ៊ុំអេង អះអាងថាជាដីរបស់ខ្លួនទៅវិញ និងថែមទាំងប្តឹងអ្នកសារព័ត៌មានពីររូបបីបទ: បំផ្លាញទ្រព្យសម្បត្តិ និងផ្សាយជេរប្រមាថ បរិហារកេរ្តិ៍ ជាសាធារណៈ ទៅតុលាការ ទៀតផង…សូមសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកខេត្តសៀមរាប ជួយរកយុត្តិធម៌អោយផង.! ហើយក្រុមសារព័ត៌មានយើងខ្ញុំ ធ្វើការចុះផ្សាយទៅតាម វិជ្ជាជីវៈ យោងតាមពាក្យសម្តីពីម្ចាស់ដីតែប៉ុណ្ណោះ.! រាយការណ៍នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២៕