រោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែនប្រឈមហានិភ័យកើនឡើងជារៀងរាល់ថ្ងៃ…..!
ថ្ងៃចេញផ្សាយៈ August 15, 2022
(អន្តរជាតិ)
អាជ្ញាធរក្រុងនិយាយថា ហានិភ័យនៃគ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុបកំពុងកើនឡើងជារៀងរាល់ថ្ងៃបន្ទាប់ពីអ៊ុយក្រែន និងរុស្ស៊ីបានដាក់កំហុសគ្នាទៅវិញទៅមកចំពោះការបាញ់ផ្លោងកាលពីពេលថ្មីៗនៅជុំវិញរោងចក្រនុយក្លេអ៊ែរ។
- រោងចក្រនុយក្លេអ៊ែរ Zaporizhzhia នៅភាគអាគ្នេយ៍ប្រទេស អ៊ុយ ក្រែន ត្រូវបានចូលកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីខែមីនា ហើយទីក្រុង Kyiv បានចោទប្រកាន់ទីក្រុងមូស្គូពីការដាក់មូលដ្ឋានទ័ពរាប់រយនាក់ និងរក្សាទុកអាវុធនៅទីនោះ៕