សីម៉ាក់ ដោះបន្សាបគ្រាប់បែកទម្លាក់ពីលើយន្តហោះទម្ងន់ជិត១តោន ដោយជោគជ័យ

សីម៉ាក់ ដោះបន្សាបគ្រាប់បែកទម្លាក់ពីលើយន្តហោះទម្ងន់ជិត១តោន ដោយជោគជ័យ

ភ្នំពេញ៖ កម្លាំងជំនាញអង្គភាពសុីម៉ាក់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានកាត់បន្សា​បគ្រាប់បែក AN-M66 ទម្ងន់ជិតមួយតោន ដោយជោគជ័យ និងប្រកបដោយសុវត្ថិភាព ។
សូមបញ្ជាក់ថា​ គ្រាប់បែកដ៏ធំមួយនេះ​ បានស្រង់ពីបាតទន្លេចតុមុខ ទល់មុខព្រះរាជវាំង ក្នុងប្រតិបត្តិការរុករកមួយកាលពីពេលកន្លងទៅ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ប្រកាសកោតសរសេីរកម្លាំងជំនាញទាំងអស់ ដែលបានយកចិត្តខ្ពស់ បំពេញភារកិច្ច រហូតដល់ជោគជ័យលេីបច្ចេកទេស​ ខណៈដែលគ្រាប់បែកប្រភេទនេះ មានលក្ខណ:ស្មុគស្មាញ​ ព្រោះវាត្រូវបានផលិតឡេីងប្រឆាំងនឹងការដោះបន្សាបក្នុងករណីគ្រាប់បែកនេះទម្លាក់ហេីយមិនផ្ទុះ៕