
ទីស្នាក់ការកណ្តាលលេខ:071 8222257/012485298បើកច្រកទ្វាអន្តរជាតិប៉ោយប៉ែតមិនទាន់បានប៉ុន្មានថ្ងៃផងបែកធ្លាយ មន្ត្រីអន្តោប្រវេសន៍ ឃុបឃិតគ្នាប្រមូលលុយកង់បី ម៉ូតូឌុប និងប្រថាប់ត្រាប័ណ្ណឆ្លងដែន …យក.. !!!
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វាអន្តរជាតិក្រុងប៉ោយប៉ែត មួយចំនួន ឃុបឃិតគ្នាជាប្រព័ន្ធប្រមូលលុយដាក់ខែពីអ្នករត់កង់បីឥណ្ឌា(PassApp) ម៉ូតូឌុប និងប្រថាប់ត្រាលើប័ណ្ណឆ្លងដែនយកលុយពីជនបរទេសដាក់ហោប៉ាវ ជាហេតុធ្វើឱ្យពួកគាត់មិនសប្បាយចិត្ត។
ជាក់ស្តែងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ មានស្ត្រីជនជាតិថៃ ២នាក់ បានឆ្លងដែនចូលមកប្រទេសកម្ពុជា ប្រថាប់ត្រាត្រូវមន្ត្រីអន្តោប្រវេសន៍តម្រូវឲ្យបង់លុយ ពេលអ្នកសារព័ត៌មានសួរនាំថា បង់លុយថ្លៃអ្វី មន្ត្រីរូបនោះដែលប្ប្រថាប់ត្រាឆ្លើយថា យកលុយតែជនបរទេសទេ សម្រាប់ខ្មែរអត់យកទេ នៅពេលដឹងថា អ្នកសួរជាអ្នកសារព័ត៌មាន ក៏ស្រាប់តែនិយាយក្រឡះមកវិញថា ជនជាតិថៃ សុំដូរលុយរាយទេ។
ទោះយ៉ាងនេះក្តីភ្លាមៗនោះអ្នកសារព័ត៌មានយើងបានតាមសួរនាំជនជាតិថៃ ដែលកំពុងអង្គុយនៅលើកង់បី(PassApp) បានឆ្លើយថា (តម៉)ប៉ូលីសអន្តោប្រវេសន៍យកលុយក្នុង១នាក់ ២០០បាត ស្មើជាង២ម៉ឺនរៀល ភ្លាមនោះអ្នករត់កង់បីឥណ្ឌាបានកេះស៊ីញ៉ូកុំឲ្យនិយាយតទៀត។ ទង្វើបែបនេះជាហេតុធ្វើឲ្យជនបរទេសអាចមើលងាយដល់ប្រទេសរបសស់យើងដោយសារតែមន្ត្រីមួយចំនួនតូចស៊ីប្រាក់ខែរដ្ឋលួចរកក្រៅ ។
គួររំលឹកផងដែរថា ដោយសារតែការយកលុយពីជនបរទេសនេះហើយ កាលពីពេលថ្មីៗកន្លងមកនេះជនជាតិថៃបានលើកគ្នាទៅសុំការអន្តាគមន៍ពីអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ ស្នើរសុំស្នាក់នៅបានរយ:ពេល ៦យប់ ៧ថ្ងៃ និងសុំមិនឲ្យលុយថ្លៃប្រថាប់ត្រាទៀតផង ពេលនោះអគ្គកុងស៊ុលកម្ពុជា ក៏យល់ព្រមដែរ ។
បើតាមប្រភពអ្នករត់កង់បី(PassApp) និងម៉ូតូឌុប បានឲ្យដឹងដែរថា ពួកខ្លួនរត់ឈ្នួលនៅក្នុងបរិវេណមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែតបានដោយរលូនបែបនេះដោយសារបង់លុយឲ្យមន្ត្រីអន្តោប្រវេសន៍ ដោយមានជនស៊ីវិលជាអ្នកប្រមូលលុយឲ្យរាល់ខែ សម្រាប់កង់បបី(PassApp) ក្នុង១ខែយកជាង២០០០បាត(ពីពាន់បាតប្រាក់ថៃ) ចំណែកម៉ុតូឌុបប្រភេទVIP ក្នុងមួយខែជាង២០០០បាត(ពីពាន់បាតប្រាក់ថៃ) បើធម្មតា១០០០បាត(មួយពាន់បាត) ហើយក្នុងម្នាក់ៗត្រូវមានវិទ្យុទាក់ទងគ្រប់គ្នា ម្យ៉ាងវិញទៀតហាមមិនឲប្រាប់អ្នកណាទាំងអស់ទៀតផង ។
ប្រភពបន្តថា អ្នករត់កង់បី(PassApp) ដែលត្រូវបង់លុយនោះមានចំនួន៨០គ្រឿង ម៉ូតូក៏មានច្រើនតែមិនចាំចំនួន ។ ពួកគាត់បន្តទៀតថា បើមិនបង់លុយទេគេមិនអនុញ្ញាតឲ្យរត់ដឹកភ្ញៀវចេញ-ចូលមកពីដីថៃឡើយ ថែមទាំងធ្វើទុកបុកម្និញថែមទៀតផង ។ ហើយការរត់ឈ្នួលនោះទៀតសោធ ពេលខ្លះរួចខ្លួន ពេលខ្លះចំនេនេញតិចតួជួនកាលខាតដោយសារអ្នករត់ច្រើនអត់ភ្ញៀវ ដឹក ណាបង់ឲ្យប៉ូលីស ណាចាក់ហ្គាស ណាមួយទៀតហូបខ្លួនឯង និងគ្រួសារ ។
បើតាមការលើកឡើងរបស់មហាជនថា ការយកលុយនេះហាក់បីដូចជាខុសពីដែនជំនាញរបស់ខ្លួន ព្រោះថានគរបាលអន្តោប្រវេសន៍មានសិទ្ធិត្រឹមត្រួតពិនិត្យលើជនអន្តោប្រវេសន៍ ចុះហេតុអ្វីនៅច្រកមួយនេះបែរជាមានការយកលុយពីអ្នករត់កង់បី(PassApp) និងម៉ូតូឌុប ទៅវិញ ។ ដូច្នេះស្នើឲ្យថ្នាក់ដឹកនាំ ពិសេសលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ធ្វើការពិនិត្យទៅលើមន្ត្រីក្រោមឱវាទផង! មិនគួរណាបណ្ដែតបណ្ដោយឲ្យកូនចៅក្រោមឱវ៉ាតប្រព្រឹត្តអំពើបែបហ្នឹងទេព្រោះថាចាប់តាំងពីបើកឲ្យភ្ញៀវជាតិ អន្តរជាតិចេញ-ចូលមកឃើញមានរឿងមិនចេះចប់ ជៀសវាងកុំឲ្យមានការរិះគន់ពីសំណាក់ជនបរទេស ។ពក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពយើងមិនអាចសុំការពន្យល់ណាមួយពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឡើយ ដោយខលទៅលោក សេម មករា ប្រធានសេនាធិការនគរបាលអន្តោប្រវេសន៍ តាមរយ:លេខ 099 499 696 នៅពេលចូលលោកសួរថាអ្នកណាគេ គ្រាន់តែលឺថា អ្នកសារព័ត៌មាន ក៏ស្រាប់តែថាច្រឡំលេខ កក៏ចុចបិទតែម្តង៕អង្គភាពយើងរងចាំការបកស្រាយគ្រប់អ្នកពពាក់ព័ន្ធរាល់ម៉ោងធ្វើការ …!