លោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីពិធីបុណ្យបញ្ចុះបឋមសិលាកសាងសាលាវិបស្សនានៅវត្តពោធិរតនារាម ខេត្តព្រៃវែង
ថ្ងៃចេញផ្សាយៈ November 9, 2024
- å
លោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីពិធីបុណ្យបញ្ចុះបឋមសិលាកសាងសាលាវិបស្សនានៅវត្តពោធិរតនារាម ខេត្តព្រៃវែង
រសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះបឋមសិលាកសាងសាលាវិបស្សនា នៅវត្តពោធិរតនារាម ហៅវត្តត្នោត ស្ថិតក្នុងឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង ស្រុក ឃុំ និងពុទ្ធបរិស័ទជាច្រើនកុះករផងដែរ៕