ចៅក្រមសម្រេចឃុំខ្លួនលោក លី សាម៉េត ជាបណ្ដោះអាសន្នពីបទឆបោក…
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសម្រេចបង្គាប់ឲ្យឃុំខ្លួនលោក លី សាម៉េត ជាបណ្ដោះអាសន្នពីបទឆបោក។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ថោង ផល្លារង្សី នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ លី សាម៉េត ដែលត្រូវបានដាក់ក្រោមការពិនិត្យពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីខែកញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ នឹងត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ចៅក្រមស៊ើបសួរបានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ លី សាម៉េត ទៅកាន់មណ្ឌលអប់រំកែប្រែទី១ ដោយបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ ទទួល និងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

គួរបញ្ជាក់ថា លោក លី សាម៉េត ត្រូវបាននគរបាលនាំខ្លួនពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញទាំងយប់នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានគេចខ្លួនមួយរយៈ និងបានចេញមុខនិយាយទទួលកំហុសតាមបណ្ដាញសង្គមពីទង្វើរបស់ខ្លួនកន្លងមក និងបានសារភាពចំពោះសមត្ថកិច្ច៕