ការស្ទង់មតិរបស់Reuters/Ipsos បង្ហាញថា លោកស្រី Harris នាំមុខលោក Trump ៤៥%ទល់នឹង៤២%
ការស្ទង់មតិថ្មីរបស់សារព័ត៌មាន Reuters និងស្ថាប័ន Ipsos បានរកឃើញ លោកស្រីអនុប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យKamala Harris បាននាំមុខ៣% លើលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ៤៥%ទល់នឹង៤២% ខណៈបេក្ខជនទាំងពីរកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខនេះ។
Ó
ខណៈគម្លាតរវាងគូប្រជែងទាំងពីរនៅតែប្រកៀកប្រកិតគ្នា បើធៀបនឹងការស្ទង់មតិរបស់ Reuters និងIpsos ដែលធ្វើឡើងកាលពីមួយសប្តាហ៍មុន ការស្ទង់មតិថ្មីដែលបានបិទកាលពីថ្ងៃអាទិត្យបានផ្តល់សញ្ញាថាអ្នកបោះឆ្នោត ជាពិសេសក្រុមអ្នកប្រជាធិបតេយ្យ អាចនឹងមានការសាទរចំពោះការបោះឆ្នោតនៅឆ្នាំនេះច្រើនជាងមុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកាឆ្នាំ ២០២០ នៅពេលលោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ បានផ្តួលលោកTrump ។
៧៨% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅក្នុងការស្ទង់មតិរយៈពេលបីថ្ងៃ រួមទាំង៨៦% នៃអ្នកគាំទ្របក្សប្រជាធិបតេយ្យ និង ៨១% នៃអ្នកគាំទ្របក្សសាធារណរដ្ឋ បាននិយាយថាពួកគេ ប្រាកដទាំងស្រុង ថាពួកគេនឹងបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិនេះ។
យោងតាមការស្ទង់មតិថ្មីបង្ហាញថា ថ្មីៗនេះលោកស្រី Harris ទំនងកំពុងទាញកម្លាំងគាំទ្រពីក្រុមអ្នកបោះឆ្នោតជ្រើសរើសលោកស្រីជាបេក្ខជនជាជាងសម្រាប់គោលនយោបាយថែទាំសុខភាព និងសម្រាប់ការដោះស្រាយភាពជ្រុលនិយមផ្នែកនយោបាយ ទោះបីជាអ្នកបោះឆ្នោតក៏វាយតម្លៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកថាជាបញ្ហាចម្បងនៅក្នុងការបោះឆ្នោតក៏ដោយ ហើយបាននិយាយថា លោកTrump គឺជាបុគ្គលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចបានល្អជាង៕