ពលរដ្ឋឃុំបន្ទាយមាសខាងលិចចាំមើលលោក ស្នងការខេត្តកំពតមានសមត្ថភាពភាពបង្រ្កាបល្បែងសុីសងក្នុងភូមិឃុំនេះដែរឬទេ..!

 

ស្រុកបន្ទាយមាស=ពលរដ្ឋល្អសម្តែងការហួសចិត្តនិងលោក មួង.ថា ហៅង៉ែតមេប៉ុស្តី៍បន្ទាយមាសខាងលិចនិងលោកនាក់ ដឹមអធិការស្រុកបន្ទាយមាសខេត្តកំពតបើកដៃឲ្យល្បែងសុីសងតាមប្រព័ន្ធអនឡាញកើតនៅក្នុងដែនសមត្ថកិច្ចបស់ខ្លួនយ៉ាងអនាធិបតេយ្យមិនធ្វើការបង្រ្កាបសង្ស័យខ្លាចបែកឆ្នាំងបាយហើយមើលទៅ.!។

រាល់ថ្ងៃគេសង្កេតឃើញក្នុងខែកញ្ញាឆ្នាំ២០២៤កន្លងមកនេះក្រសួងមហាផ្ទៃបានធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថភាពរហូតដល់ជាង២៦០០លើកនិងមាននាក់ចូលរួមជាង១២មុឺននាក់ទូទាំង២៥រាជធានីខេត្ត នេះបើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃបានធ្វើការផ្សព្វផ្សាយពេញបណ្តាសង្គមកាលពីថ្ងៃទី១ខែកញ្ញាឆ្នាំ២២៤នេះ។

បន្ទាប់ពីក្រសួងមហាផ្ទៃបានធ្វើការផ្សព្វផ្សាយមកពលរដ្ឋនិងមន្រ្តីរាជការសឹងតែទូទាំងប្រទេសមានការសាទរនិងសប្បាយចិត្តយ៉ាងខ្លាំងសង្ឃឹមថាថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់លើ។
តែមកដល់ពេលនេះក្តីសង្ឃឹមរបស់ពលរដ្ឋស្រុកបន្ទាយមាសបែជាក្លាយជាអស់ង្ឃឹមទៅវិញ។

ព្រោះល្បែសុីសងមានជល់តាមប្រព័ន្ធអនឡាញនិងឡូតូរួមនិងឆ្នោតកន្ទុយលេខ
នៅក្នុងឃុំបន្ទាយមាសខាងលិចគេបើកលេងយ៉ាងអនាធិបតេយ្យដោយពុំមានអាជ្ញាធរនិងសមត្ថកិច្ចណាម្នាក់ធ្វើការទប់ស្កាត់បង្ក្រាបសោះឡើយ។
ជាក់ស្ដែងដូចជាទីតាំងនៅផ្ទះលោក ពយ ចាន់ឌីភូមិព្រៃលើឃុំបន្ទាយមាសខាងលិចខាងជើងប្រឡាយកៅឡាក់និងផ្ទះលោសាញ់ .ប្រពន្ធឈ្មោះហ៊នខាងកើតប្រឡាញនិងទីតាំងតាមផ្ទះអ្នកភូមិជាច្រើនទៀតគឺបើកលេងដោយសេរីគ្មានខ្លាចអាជ្ញាធរមូលដ្ឋានសោះឡើយ។

ប្រភពពីពលរដ្ឋល្អក្នុងភូមិស្រុកខាងលើបានបង្ហើបឲ្យអ្នកសារព័ត៌មានយើងដឹងថាពលរដ្ឋមួយចំនួនបានឈ្លក់វង្វេងក្លាយជាទាសកល្បែងខ្លះលក់អស់ទ្រព្យសម្បត្តិឈ្លោះទាល់ទែងនិរាស្រ្តព្រាត់ប្រាស់ប្តីប្រពន្ធកូនដោយសារតែល្បែងដឹកមុខ។

ប្រភពបន្ថែមថាបើអាជ្ញាធរនិងសមត្ថកិច្ចនៅតែរក្សាទុកនៅល្បែងសុីសងនៅក្នុងមូលដ្ឋានរបស់ពួកគាត់បន្តទៅទៀតមិនដឹងថាពលរដ្ឋប៉ុន្មាននាក់ទៀតដែលរងគ្រោះដោយសារល្បែងទាំងនេះ។

សព្វថ្ងៃគេសង្កេតឃើញល្បែងសុីសងមាន់ជល់និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញរួមនិងឆ្នោតគ្រប់ប្រភេទបើកលេងយ៉ាងអនាធិបតេយ្យពេញភូមិឃុំរីកដូចផ្សិត។
រីឯអាជ្ញាធរសមត្ថកិច្ចប៉ុស្តិួ៍៍ និងអធិការមិនអើពើធ្វើការបង្រ្កាបល្បែងសុីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។
ពាក់ព័ន្ធករណីនេះដែរអង្គភាពយើងខ្ញុំបានទំនាក់ទំនងខល លោកមួង ថា មេប៉ុស្តិ៍តបថាចាំចាត់កម្លាំងឲ្យទៅបិទអគុណច្រើន។ចំណែកឯលោក នាក់ ដឹមអធិការស្រុកតបថាចាំចាត់ឲកម្លាំងជំនាញអធិការចុះទៅមើលដូចគ្នា😆😂😃..

មហាជនក៌ដូចជាអ្នកលេងបណ្តាសង្គមនិងអ្នកសារព័ត៌មានមើលឃើញថា÷
លោកមួង ថា មេប៉ុស្តិ៍បន្ទាយមាសខាងលិចនិង
លោកនាក់ ដឹម អធិការស្រុកបន្ទាយមាសខេត្តកំពតមិនគួរបណ្ដែតបណ្ដោយក្នុងការទប់ស្កាត់នៅល្បែងសុីសងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទេ។
នេះសមពិតដូចពាក្យគេនិយាយថាខ្មោចស្រុកឲ្យដៃទើបខ្លោចព្រៃវាហ៊ាន។

អ្វីដែលគួរឲ្យព្រួយបារម្ភនោះរប្រជាពលរដ្ឋក្នុងឃុំបន្ទាយមាសខាងលិចអំពាវនាវនិងស្នើសុំដល់ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធស្នងកាេរខេត្ត ឯកឧត្តមម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត ជាពិសេសឯកឧត្តមអភិសន្ធិ ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃជួយមានវិធានការនិងចាត់ការល្បែងសុីសងគ្រប់ប្រភេទក្នុងឃុំបន្ទាយមាសខាងលិចស្រុកបន្ទាយមាសខេត្តកំពតផងទាន។
ព្រោះថាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគេគ្មានសមត្ថភាពបង្រ្កាបរាល់ល្បែងសុីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ៕

អង្គភាពយើងខ្ញុំរងចាំទទួលនូវការបកស្រាយបំភ្លឺពីគ្រប់ភាគីនិងស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️012 48 52 98 / 071 82 222 57..