ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន រំលឹកដល់នាយទាហាន​ពលទាហាន នៃកងពល​តូច​ដឹកជញ្ជូន​លេខ៩៩ ត្រូវត្រៀមជានិច្ចស្តាប់រាល់បទបញ្ជារបស់ថ្នាក់លើ

 

ក្នុងឱកាសប្រជុំជួរនាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៤នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេ​បញ្ជា​ការកង ពលតូចដឹកជញ្ជូនលេខ៩៩ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពល​ទាហានទាំងអស់ ដែលចំណុះឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រូវត្រៀម​ខ្លួន​ជា​និច្ច​ស្តាប់​រាល់​បទ​បញ្ជាទាំងអស់របស់ថ្នាក់ លើដែលបានប្រគល់ជូន ដោយមិនត្រូវគិតថាយប់ ឬថ្ងៃនោះ​ឡើយ​។

ក្រោយត្រួតពិនិត្យ និងផ្សព្វផ្សាយហសភាពការណ៍ថ្មីប្រាប់ដល់នាយទាហាន នាយទាហានរង ពល​ទាហាន​ នៃកងពលតូចដឹកជញ្ជូនលេខ៩៩ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានលើក​ឡើង​ថា«​កងទ័ពទាំងអស់ត្រូវតែគោរពវិន័យ គោរពបទបញ្ជាថ្នាក់លើឲ្យបានម៉ឹងម៉ាត់បំផុត ស្មើៗ​គ្នា ទាំងបុរស ទាំងស្ត្រីនោះឡើយ»។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ ក៏បានប្រកាសត្រៀមខ្លួន និងសម្ភារជានិច្ចផងដែរ ក្នុងការ ចុះ​អន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរងគ្រោះដោយគ្រោះធម្មជាតិ ដែលអាច​នឹ​ង​កើត​ឡើង​ជាយ​ថា​ហេតុណាមួយជាពិសេសគឺគ្រោះទឹកជំនន់តែម្តង ខណៈក្រសួងធនធានទឹក និង​ឧតុនិយម​ប្រកាស​ថា ភ្លៀងនៅ តែបន្តធ្លាក់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា​ដោយ​លាយ​ឡំ​ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជា ដើមនោះ៕