តើឲសង្ឃឹមអីទៀតទោះជាសមត្ថកិច្ចក៏ដឹកបទល្មើសព្រៃឈើដែរហើយ….!

មក ខេត្តព្រះវិហារ: ជាក់ស្ដែងមានសមត្ថកិច្ចប៉ូលីសម្នាក់បានយករថយន្តដែលពាក់ស្លាកលេខ នគរបាល (2_4387 )មកដឹកបទល្មើសព្រៃឈើត្រង់ចំណុចព្រំប្រទល់ខេត្តកំពង់ធំនឹងខេត្តព្រះវិហារ។

បើយោងតាមប្រភពពីអាខោនហ្វេសប៊ុកមួយដែលមានឈ្មោះថា Sopheara Both បានបង្ហោះដាក់ថាពិតជាមិនធម្មតាមែនមន្ត្រីប៉ូលីប្រចាំការលើផ្លូវជាតិលេខ៦២ នៅព្រំប្រទល់ខេត្តកំពង់ធំ នឹងខេត្តព្រះវិហារ ត្រង់ចំណុច ភូមិជីអោក ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ រថយន្តដឹកឈើនៅនឹងមុខមិនព្រមសហការចាប់ទេ បែមកខឹងសម្បារនឹងរករឿងអ្នកសារព័ត៌មានយ៉ាងខ្លាំង អ្នកសារព័ត៌មានដេញតាមថត ឡានពាក់ស្លាកលេខនគរបាល បើកបរដោយមន្ត្រីនគរបាល នៃស្នងការនគរបាលខេត្តព្រះវិហារ ដឹកឈើពេញកាលពីយប់ថ្ងៃទី៥,ខែសីហា,២០២២ តើរឿងនេះលោកស្នងការនគរបាលខេត្តព្រះវិហារគិតយ៉ាងណាទៅវិញ?

ត្រង់ចំណុចនេះបើសិនជាដូចអ្វីដែលអាខោហ្វេសប៊ុកខាងលើបានសរសេរបង្ហោះពិតមែននោះគឺអាចបង្ហាញអោយដឹងថាមន្ត្រីជំនាញពិតជាអសមត្ថិភាពក្នុងការបង្ក្រាបនឹងឃុបឃិតគ្នាបំផ្លាញព្រៃឈើដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

ហើយអ្វីដែលមិនអាចទទួលយកបាននោះគឺខ្លួនជាមន្ត្រីប៉ូលីសតែបែជាមកដឹកឈើទៅវិញទាំងអស់នេះហើយដែលបញ្ជាក់អោយឃើញកាន់តែច្បាស់ថានេះជាអំពើពុករលួយទៅតាមជំនាញរៀងៗខ្លួន។

ជុំវិញករណីមន្ត្រីប៉ូលីសម្នាក់ដឹកបទល្មើសព្រៃឈើខាងលើនេះអង្គភាពសារព័ត៌មានយើងមិនហ៊ានវាយតំលៃថាគាត់ពិតជាឃុបឃិតត្រូវរ៉ូវគ្នាឬយ៉ាងណាទេ ហើយក៏មិនដឹងច្បាស់ថាតើគាត់ដឹកឈើយកទៅធ្វើអីដែរ ទាំងអស់នេះគ្រាន់តែជាប្រភពព័ត៌មានក្នុងអាខោនហ្វេសប៊ុកខាងលើតែប៉ុណ្ណោះ។

ដូច្នេះអង្គភាពសារព័ត៍មានយើងនឹងរងចាំការស្រាយបំភ្លឺពីសាមីពាក់ព័ន្ធជាពិសេសមន្ត្រីជំនាញតាមដងផ្លូវរៀងរាល់ម៉ោងធ្វើការ៕