សេចក្តីប្រការព័ត៌មានដល់សាធារណជននិងពលករកម្ពុជារស់នៅប្រទេសថៃអោយមានការប្រុងប្រយ័ត្ន…
ថ្ងៃចេញផ្សាយៈ September 14, 2024
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញជូនដំណឹងដល់សាធារណជន ជាពិសេសពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន Bangkok Post បានចេញផ្សាយអំពីគ្រោះទឹកជំនន់នៅខេត្តឈៀងរ៉ៃ នៃប្រទេសថៃ ដែលបណ្តាលឱ្យមានផល ប៉ះពាល់ នៅតំបន់ទំនាប ជាពិសេសស្រុកម៉ែសៃ ខេត្តឈៀងរ៉ៃ។ រាជរដ្ឋាភិបាលថៃ បាននិងកំពុងពង្រាយទូកបាតសំប៉ែត ដែលបានមកពីស្ថានីយចំនួន ៣ ក្នុងខេត្តឈៀងរ៉ៃ ដើម្បីជម្លៀសជនរងគ្រោះដោយទឹកជំនន់ ដែលភាគច្រើន ជាមនុស្សចាស់ ស្ត្រី និងកុមារ។ មកដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ មិនទាន់ទទួលបានព័ត៌មានថាមាន ពលករកម្ពុជារងគ្រោះ ឬមានបញ្ហាដោយគ្រោះទឹកជំនន់នេះនៅឡើយ។