ឋសង្កាត់កោះដាច់នៅតែរក្សាមុខរបរតម្បាញ ទោះបីមាន ឬមិនមានទីផ្សារល្អក្តី តែអំពាវនាវឱ្យមានការគាំទ្រកាន់តែច្រើន
ថ្ងៃចេញផ្សាយៈ September 8, 2024
ប្រជាពលរដ្ឋជាច្រើនភូមិ និងស្ទើរគ្រប់ក្រុមគ្រួសារ ដែលរស់នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅតែបន្តប្រកបមុខរបរតម្បាញដោយដៃជារៀងរាល់ថ្ងៃ និងជារៀងរហូតមក បើទោះបីជាមាន ឬមិនមានទីផ្សារល្អក៏ដោយ ព្រោះពួកគាត់យល់ថា មុខរបរមួយនេះ ជាមុខរបរដែលអាចជួយរកប្រាក់ចំណូលបន្ថែមផង និងជួយថែរក្សាមរតកដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យផង។
ទន្ទឹមនេះ ពួកគាត់បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ទាំងក្នុងនិងក្រៅប្រទេស សូមចូលរួមគាំទ្រឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជាការលើកទឹកដល់ពួកគាត់ ក៏ដូចការចូលរួមអភិរក្សតម្បាញរបស់ដូនតាខ្មែរយើង ដែលមានច្រើនម៉ូដ ច្រើនពណ៌ និងច្រើនប្រភេទ ហើយមានគុណភាពយ៉ាងល្អប្រណិត៕