កម្ពុជានឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃ ២៥រហូតដល់ថ្ងៃទី ៣១ខែឧសភាខាងមុខនេះ…!
ថ្ងៃចេញផ្សាយៈ May 24, 2022
ក្រសួងធនធានទឹក និងឧតុនិយមចេញសេក្តីប្រកាសជូនដំណឹងថា ចាប់ពីថ្ងៃទី២៥រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ កម្ពុជាទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបដែលអូសបន្លាយលើភាគខាងជើងប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីកម្រិតមធ្យម ធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
- ដោយឡែកចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗអាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋជ្រាបជាដំណឹងហើយត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។