
មហាជនរង់ចាំមើលម្តងនេះទោះមានស្លាបក៍ហោះមិនរួចពីសំណាញ់ច្បាប់ដែរ បុគ្គលសោម សមសក្ត័ ត្រូវតំណាងអយ្យការ ចោទប្រកាន់ចំនួន ៣ករណី….!
ខេត្តសៀមរាប៖ បុគ្គលសោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ដែលរងបណ្តឹងអំពើហិង្សាប៉ុនប៉ងមនុស្សឃាត បច្ចុប្បន្ននតំណាងអយ្យការ អមសាលាដំបូងខេត្ត សៀមរាបសម្រេចចោទប្រកាន់ ចំនួន៣ករណីបទល្មើស និងបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរដើម្បីចាត់ ការ។
លោកស្រី សាត ធីតា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី០៦ខែសីហា ឆ្នាំ២០២២កន្លងមកថា ជន ត្រូវចោទឈ្មោះ សោម សមស័ក្តិ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់បទល្មើស៣ករណី
ទី-១ ទប:ជេរប្រមាថ.
ទី-២ បទៈហិង្សាដោយចេតនា .
ទី-៣ បទៈ ប៉ុនប៉ងមនុស្សឃាត
លោកស្រីបន្តថា សំណុំ រឿងលោក សោម សមស័ក្តិ កំពុងស្ថិងក្នុងការអនុវត្តនីតិវិធីរបស់ចៅក្រមស៊ើបសួរ។
សូមបញ្ជាក់ថា ជនជាប់ចោទ សោម សមសក្ត័ ត្រូវបានស្ត្រីរងគ្រោះឈ្មោះផាត់ សុជឿន ដាក់ពាក្យបណ្តឹងប្តឹងពីបទ.ជេរប្រមាថ.ហឹង្សាដោយចេតនា. ប៉ុន ប៉ងមនុស្សឃាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្សារអាស៊ី ក្រុងសៀមរាប។ ជន រងគ្រោះបញ្ជាក់ថា ជនបង្កបើករថយន្តរបស់ខ្លួនម៉ាក RENG ROVER ពណ៌ខ្មៅពាក់ស្លាកលេខ (BU-0009 )ដេញបំបុកប៉ុនប៉ងសម្លាប់រូបគាត់ តែដោយសាបានម៉ូតូសមត្ថកិច្ចដែលចុះអន្តរាគមន៍ បាំងពីមុខរថយន្ត ជនបង្កបុកម៉ូតូដួលខ្ទេច ទើបរូបគាត់គេចផុតពីការប៉ុន ប៉ងនោះ។
ស្ត្រីជាជនរងគ្រោះបន្ថែមថា ពេលគាត់ដាក់ពាក្យបណ្តឹង នៅស្នងការប៉ូលិស ជនបង្កហែរក្បួនរថយន្តទំនើប ៤ ទៅ៥គ្រឿង និងមានសេនាឆ្វេងស្តាំអមដំណើរចូលទៅឆ្លើយបំភ្លឺ។ សកម្មភាពរបស់ជនបង្កបែបនេះចង់បង្ហាញថា គេមាន អំណាចមានឥទ្ធិពល ត្រឹមម៉ូតូប៉ូលិស១គ្រឿងបុកកំ ទេចចោលក៍មិនអាចធ្វើអី សក្ត័ ដែរ។ លុះពេលសំណុំ រឿងធ្លាក់ដល់តុលាការ តំណាងអយ្យកាបានកោះហៅបុគ្គលសោម សមស័ក្ត ឱ្យចូលបំភ្លឺចំនួន២លើកហើយ តែមិនចូលដោយដាក់ពាក្យពន្យា។
យ៉ាងមិចចឹងទេម្តងនេះ ទោះមានស្លាបក៍ពិបាកហើរដែរប្រហែលជាមិនអាចរួចផុតពីសំណាញ់ច្បាប់ឡើយ ពី ព្រោះថា តំណាងអយ្យការសម្រេចចោទរហូត ៣ករណីបទ ល្មើស និងបានបញ្ជូនសំណុំរឿងដល់ដៃចៅក្រមហើយដែរ។
ក្រៅពីជនរងគ្រោះ មហាជនរាប់ម៉ឺននាក់ ក៍បានបង្ហាញក្តីរំពឹងថា សាលាដំបូងខេត្តសៀមរាបនិងផ្ដល់យុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះជាក់ជាមិនខាន។
ទោះយ៉ាងណាមិញ អ្នកសារព័ត៌មាន នៅតែមិនអាចសុំការបំភ្លឺពីជនជាប់ចោទសោម សមសក្ត័ នាយកទីចាត់ ការហិរញ្ញវត្ថុសាលាខេត្តសៀមរាបបានទេ ព្រោះជននេះឆ្លើយយ៉ាងខ្លីថាឈឺ៕