ឃាត់ខ្លួនជនជាតិចិនចំនួន១៦នាក់ ករណីលួចរត់ឆ្លងដែនដោយខុសច្បាប់…!
ថ្ងៃចេញផ្សាយៈ August 27, 2024
ខេត្តព្រះវិហារ ៖ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយនិងកម្លាំងអធិការដ្ឋាន ឃាត់ខ្លួន ជនជាតិចិនចំនួន ១៦នាក់ ជាបន្តបន្ទាប់កសាងសំណុំរឿងចាត់ការបន្តតាមនិតីវិធី។
ករណីការឃាត់ខ្លួនជនជាតិចិនទាំងនោះក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាផ្ទាល់ឲលោកឧត្តមសេនីយ៍ត្រី តាន់ គឹមលេង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ធ្វើការបង្ក្រាបករណីលួចឆ្លងដែនដោយខុសច្បាប់បានចំនួន០២ករណី៕