អធិការរងស្រុកគីរិសាគរខេត្តកោះកុងផឹកសុីបាញ់បោះផ្គើននឹងការហាមឃាត់ស្របពេលបក្សប្រឆាំងកំពុងប្រកាស​បាតុកម្ម​រដ្ឋាភិបាលស្របច្បាប់..

 

ខេត្តកោះកុង៖ រាជរដ្ឋាភិបាលបានប្រកាសអាសន្ន​ការពារសន្តិសុខថ្ងៃទី១៧នឹង១៨ខែសីហាឆ្នាំ២០២៤ បន្ទាប់ពីក្រុមជ្រុលនិយមមួយចំនួនតូចបានបង្កើតគ្រុប telegram នឹងគ្រុបផ្សេងៗទៀតក្នុងបណ្តាញសង្គមដើម្បីគៀងគងគ្នាចូលរួមធ្វើបាតុកម្មក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កងកម្លាំងទូទាំងប្រទេសត្រៀម២៤ម៉ោងដើម្បីទប់ស្កាត់ពួកជ្រុលនិយមទាំងនោះដែលរស់នៅក្រៅស្រុក។​

តែផ្ទុយទៅវិញលោក វរសេនីយ៍ទោ ហ៊ុម សារឺន អធិការរង នគរបាលស្រុកគិរីសាគរ ខេត្តកោះកុង​ បែជាមិននៅប្រចាំការត្រៀមខ្លួនទប់ស្កាត់តាមបទបញ្ជារ បែជាទៅផឹកសុីស្រវឹងមានការបាញ់បោះសេរីនៅក្នុងហាងមួយកន្លែងផ្អើលអស់ពលរដ្ឋ។
យោងតាមប្រភពបានឲ្យដឹងថានៅវេលា ម៉ោង១៩ៈ៣០នាទីថ្ងៃទី១៧ខែសីហាឆ្នាំ២០២៤ នៅចំណុចហាងទំនប់ទឹកអូរជើងស៊ន ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង  គេបានឃើញលោក វរសេនីយ៍ទោ ហ៊ុម សារឺន បានអង្គុយផឹកសុីមានគ្នា៤នាក់ក្នុងនោះក៍មានជនជាតិចិនផងដែរ តែមិនដឹងជាមានរឿងហឹតុអ្វីស្រាប់តែលោក ហ៊ុម សារឺន បានដកកាំភ្លើងម៉ាកឡុក បាញ់ឡើងទៅលើចំនួន៥គ្រាប់ ហើយដើរច្រង៉េងច្រង៉ាង ពេញហាងដោយមិនតក់ស្លុតមិនភ័យខ្លាចអ្វីទាំងអស់។

ប្រភពបានបញ្ជាក់ទៀតថាចរិករបស់លោក វរសេនីយ៍ទោ ហ៊ុម សារឺន មិនសាកសមជាមន្ត្រីបំរើរាស្ត្រទាល់តែសោះ ថ្ងៃទី១៧គឺជាថ្ងៃប្រកាសអាសន្នចំណុចខ្ពស់គួរណាតែត្រៀមខ្លួនទប់ស្កាត់រក្សាសន្តិភាពតែផ្ទុយទៅវិញខ្លួនជាមន្ត្រីនគរបាលមានតួនាទីទប់ស្កាត់រាល់បទល្មើសបែទៅជាបង្កើតបទល្មើសដោយខ្លួនឯងដែលនាំឲ្យចលាចល​ក្នុងសង្គមទៅវិញ។​

ជុំវិញហេតុការណ៍ខាងលើអង្គភាពសារព័ត៌មានយើងមិនអាចសំការបំភ្លឺពីលោក វរសេនីយ៍ទោ ហ៊ុម សារឺន បានទេ ។​

ចំណែកលោកវរសេនីយ៍ឯក ព្រហ្ម វណ្ណី អធិការដ្ឋាននគរបាលស្រុកគិរីសាគរប្រភពបន្តថា លោកបានលើកទូរសព្ទហើយលោកឆ្លើយតបវិញថាទូរសព្ទលោកមានសេវាតែ៣កាំស្តាប់មិនសូវបានក្រោយពីអ្នកសារព័ត៌មានសួរពាក់ព័ន្ធរឿងបាញ់បោះខាងលើលោកឆ្លើយថាមិនមានទេទូរសព្ទក៍ដាច់បាត់ទៅ  នៅថ្ងៃដដែលវេលាម៉ោង១៤ៈ៥០នាទីអ្នកសារព័ត៌មានយើងក៍បានហៅទូរសព្ទទៅលោក វរសេនីយ៍ឯក​ ព្រហ្ម វណ្ណី ម្តងទៀតដើម្បីសំការបំភ្លឺតែលោកឆ្លើយថាជាប់ប្រជុំ។​
ប្រភពដែលផ្តល់ព័ត៌មានបានបញ្ជាក់យ៉ាងច្បាស់ថាករណីលោក វរសេនីយ៍ទោ  ហ៊ុម សារឺន គឺពិតជាបានផឹកសុីបាញ់បោះសេរីក្នុងថ្ងៃប្រកាសអាសន្នចំណុចខ្ពស់ពិតប្រាកាដមែនហើយលោក ហ៊ុម សារឺន គឺបានបញ្ជូនខ្លួនទៅដល់ស្នងការដ្ឋាននគរបាលខេត្តកោះកុងហើយ។​
អង្គភាពសារព័ត៌មាន​យើងខ្ញុំរងចាំនូវការស្រាយបំភ្លឺពីគ្រប់ភាគីនិងស្ថាប័ណ្ឌពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការទូរសព្ទលេខ📞០១២ ៤៨ ៥២ ៩៨..