អ៊ុយក្រែន សាទរពីភាពជោគជ័យក្នុងតំបន់ Kursk ខណៈរុស្ស៊ី បដិសេធការចរចា..
ថ្ងៃចេញផ្សាយៈ August 20, 2024
អ៊ុយក្រែន សាទរពីភាពជោគជ័យក្នុងតំបន់ Kursk ខណៈរុស្ស៊ី បដិសេធការចរចា..
ទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ (១៩ សីហា) បានច្រានចោលការចរចាសន្តិភាពណាមួយជាមួយអ៊ុយក្រែន បើទោះបីជាទីក្រុងគីវ បន្តបង្កើនសម្ពាធលើវិមានក្រឹមឡាំង ដោយអះអាងពីការវាយរុលថ្មីនៅក្នុងការវាយលុកជិតពីរសប្តាហ៍របស់ខ្លួនលើទឹកដីរុស្ស៊ីក៏ដោយ។
អ៊ុយក្រែនបានបញ្ជូនទាហាន និងរថក្រោះតាមព្រំដែនកាលពីថ្ងៃទី០៦ សីហា ដោយវាយរុលរាប់គីឡូម៉ែត្រចូលទៅក្នុងតំបន់ ឃើស្ក៍ (Kursk) របស់រុស្ស៊ី ជាទីដែលពួកគេកំពុងកាន់កាប់ទឹកដីមួយចំនួន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskyy) បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែនឥឡូវនេះគ្រប់គ្រងលើផ្ទៃដីទំហំ ១.២៥០គីឡូម៉ែត្រក្រឡា និងតំបន់តាំងទីលំនៅចំនួន ៩២កន្លែង ខណៈរុស្ស៊ី បន្តជំទាស់នឹងការអះអាងទាំងនោះ៕