លោក វេ គឹមចក់ អធិការនគរបាល ស្រុកកំរៀងកំពុងល្បីដាក់កូនចៅប្រមូលលុយពីរថយន្តដឹងទំនិញនៅគោលដៅគីឡូម៉ែត្រ១០៧۔۔۔۔۔
ខេត្តបាត់ដំបង៖ លោក វេ គឹមចក់ អធិការនគរបាល ស្រុកកំរៀងកំពុងល្បីដាក់កុងត្រូលជជុះឲ្យកូនចៅឲ្យប្រមូលលុយពីក្រុមរថយន្តដឹកទំនិញមកពីច្រកផ្សេងៗតាមព្រំដែនកម្ពុជាថៃ។
ជាក់ស្តែងកាលពីថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៤វេលាម៉ោង៨.៣៨នាទីភ្នាក់ងារអង្គភាពសារព័ត៌មានយើងបានចុះផ្តិតយករូបភាពមន្រ្តីនគរបាលផែននចរាចរណ៍ផ្លូវគោកឈរចំណុចគោលដៅផ្លូវជាតិលេខ ៥៩ គីឡូ១០៧ក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ។
ឃើញសកម្មភាពយកលុយពីក្រុមរថយន្តដឹងទំនិញសំពីងសំពោងពីច្រកព្រំដែនក្នុងមួយថ្ងៃៗរាប់សឹបរថយន្តដូចការចុះផ្សាយកន្លងមកមាន។
សកម្មភាពទាំងនេះធ្វើឲ្យផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនក៌ដូចជាក្រុមអ្នកដឹកទំនិញឆ្លងកាត់នៅកំណាត់ផ្លូវខាងលើ។
លោក ស្រី វុទ្ធី ជាអធិការរងទទួលផែនចរាចរណ៍ រឹតបន្តឹងច្បាប់ចរាចរណ៍តាមដងផ្លូវ មិនអនវត្តទៅតាមច្បាប់ចរាចរណ៍ឡើយឃើញតែឈរចាំប្រមូលលុយរថយន្តដឹកទំនិញតាមដងផ្លូវតែប៉ុណ្ណែុះពុំឃើញមានធ្វើការរឹតបន្តឹងច្បាប់ចរាចរទេ ទើបគេដាក់ការសន្និដ្ឋានថាលោក ស្រី វុទ្ធី អធិការរងផែនចរាចរណ៍ ផ្លូវគោកប្រចាំគោលដៅខាងលើប្រមូលលុយតាមរថយន្តដឹងទំនិញឥវ៉ាន់និងរថយន្តផ្សេងៗទៀតមកគាប់គុណចិត្តមេកើយនិងគូកនរបស់ខ្លួន យកលុយដាក់ហោប៉ៅធ្វើមានធ្វើបា នៅក្នុងសង្គមគ្រួសារ។
ប្រភពពីអ្នកដឹកទំនិញមកពីថៃម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថានគរបាលនៅប្រចាំគោលដៅខាងលើគេតែងតែធ្វើសកម្មភាពបែបហ្នឹងជាច្រើនឆ្នាំមកហើយតែមិនឃើញថ្នាក់លើមានវិធានការចាត់ការនោះទេ។
ករណីនេះដែរអង្គភាពយើងបានខលទំនាក់ទំនងទៅលោកអធិការ វេ គឹមចក់សួរករណីនេះលោកតបថាគឺជាគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ គោរពតាមគោលការណ៍ថ្នាក់លើ ដល់តែសួររឿងឡានដឹកឥវ៉ាន់សំពីងសំពោងចុះបង់លុយលោកចុចបិទទូរសព្ទភ្លាមខលយ៉ាងណាក៏ពុំលើក។
រីឯលោក ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបងទើបឡើងកាន់តំណែងថ្មីអង្គភាពយើងបានទំនាក់ទំនងតាមប្រព័ន្ធWhatsAppសួរនាំរាយការណ៍រឿងហេតុនេះលោកតបយ៉ាងខ្លីថា(អរគុណ)។
ហេតុនេះហើយមហាជនសូមស្នើរដល់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការសូមមេត្តាជួយមើលនិងចាត់វិធានការនៅគោលដៅខាងលើនេះផងទានជាពិសេសឯកឧត្តមអភិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដើម្បីកុំឲ្យថ្នាក់ក្រោមធ្វើអ្វីៗតាមតែអំពើចិត្តតទៅទៀត បើធ្វើតែបែបនេះច្បាស់ជាជេះឥទ្ធិពលមិនល្អដល់ស្ថាប័ននគរបាលយុត្តិធម៌ជាអ្នកអនុវត្តច្បាប់ផងនោះជាក់ជាពុំខាន។
អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយពីគ្រប់ស្ថាប័នភាគីរាល់ម៉ោងធ្វើការ📱012 48 52 98/071 82 222 57…