រុស្ស៊ីប្រញាប់ប្រញាល់ប្រមូលកងទ័ព និងសព្វវុធ ដើម្បីប្រឆាំងការវាយលុករបស់អ៊ុយក្រែន

ក្រសួងការពារជាតិ បាននិយាយថា ប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ បានដាក់ពង្រាយទាហាន និងគ្រាប់រំសេវបន្ថែមទៀត ទៅកាន់តំបន់ព្រំដែន ដែលអ៊ុយក្រែនបានធ្វើការវាយលុកតាមជើងគោកទ្រង់ទ្រាយ ធំ។

អ៊ុយក្រែន និយាយថា ការវាយប្រហាររបស់រុស្ស៊ីទៅលើផ្សារទំនើបមួយកន្លែង នៅភាគខាងកើតទឹកដីរបស់ខ្លួន បានសម្លាប់មនុស្ស ១៤នាក់។

កងទ័ពអ៊ុយក្រែន បានបើកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុង Kursk ភាគខាងលិចរបស់រុស្ស៊ី កាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារឆ្លងកាត់ព្រំដែន ចាប់តាំងពីទីក្រុងមូស្គូ បានឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនកំពុងបញ្ជូនគ្រាប់រ៉ូកែត កាំភ្លើងធំ រថក្រោះ និងរថយន្តដឹកទំនិញធុនធ្ងន់ ដើម្បីពង្រឹងការការពាររបស់ខ្លួននៅក្នុងតំបន់។¯