តើ?មានមូលហេតុអ្វីបានជាអាជ្ញាធរស្រុកអន្លង់វែងបដិសេធមិនទទួលស្គាល់ លោកវឿន ជៀប ជាប្រធានសហគមន៍សាមគ្គីព្រៃឈើនិងបេកជនផ្សេងទៀតខណ:ប្រជាពលរដ្ឋមានការគាំទ្របោះឆ្នោតជាប់ប្រធានសហគមន៍

ខេត្តឧត្តរមានជ័យ= កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤លោកស្រី រស់ សាម៉េត នាយកអង្គការកែប្រែសហគមន៍ បានសហការជាមួយនាយផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង និងអាជ្ញាធរភូមិ
រំចេកនិងភូមិអូរតាម៉េង ។
បានរៀបចំធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើសាមគ្គីសង្គ្រោះព្រៃឈើ
ប្រព្រឹត្តទៅនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ។

ដែលមានបក្ខជនឈរឈ្មោះ ចំនួន១៥ រូប។បន្ទាប់ពីបោះឆ្នោតជ្រើសរើសរួច បេក្ខភាពគណ:កម្មការគ្រប់គ្រងសហគមន៍ព្រៃឈើសាមគ្គីសង្គ្រោះព្រៃឈើថ្មីជាលិតផល
បេក្ខជនជាប់ឆ្នោត មានចំនួន១១រូប ក្នុងនោះ
១-លោក វឿន ជៀប ប្រធាន
២-លោកស្រី ឃឹម ស្រីពៅ អនុប្រធានទី១
៣-លោក ស៊ត់ ពេក មកជាអនុប្រធានទី២វិញ
៤-លោក រិន រ៉េត លេខា
៥-លោក ធិម ប៊ុនអឿនបេឡា
៦-លោក សី ប៊ុនធីន ប្រធានល្បាត
៧-លោក ទែវ នី ល្បាត
៨-លោកស្រី មិត្ត រឿន ផ្សព្វផ្សាយ
៩-លោក សាត់ ស៊ួន ផ្សព្វផ្សាយ
១០-លោក ស៊ុំ អឿង ដាំដុះ
១១-លោកស្រី វ៉ាន់ គា ដាំដុះ។
ចំពោះសមាសភាពគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើសាមគ្គីសង្គ្រោះព្រៃឈើ ថ្មី ត្រូវបន្តនីតិវិធីចេញដីការទទួលស្គាល់ពីរដ្ឋបាលឃុំអន្លង់វែង បន្តទៀត។

តែមកដល់បច្ចុប្បន្ននេះការបោះឆ្នោតអស់រយ:ពេល៥ខែមកហើយដោយ
លោក វង្ស ភ័ក្រ
មេឃុំអន្លង់វែងមិនព្រមចេញដីការអោយ
លោក វឿន ជៀបនិងបេក្ខជនផ្សេងទៀតឡើយហើយមិនដឹងថាមានជាប់ពាក់ព័ន្ធនិងមានអាថ៌កំបាំងអ្វីទេបានជាមិនព្រមចេញដីការ។

ទើបធ្វើអោយបងប្អនប្រជាពលរដ្ឋជាម្ចាស់សន្លឹកឆ្នោតមានមន្ទិលសង្ស័យថា
លោក វង្ស ភ័ក្រនិងលោកអភិបាលស្រុកអន្លង់វែងបានទទួលផ្លែផ្កាអ្វីមួយនៅក្នុងដីសហគមន៍នោះទើបបិដិសេធមិនព្រមអោយមេឃុំចេញដីការអោយលោកវឿនជៀបនិង
បេក្ខជនផ្សេងដែលមានឈ្មោះដូចខាងលើអនុវត្តន៍ទៅតាមច្បាប់ឡើយ។

ទង្វើបែបនេះធ្វើអោយប៉ះពាក់ដល់អារម្ភរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតយ៉ាងខ្លាំង
ព្រោះថាប្រទេសមួយកាន់នៅលិតធិប្រជាធិបតេយ្យយ៉ាងពេញលេញមិនគួអាជ្ញាធរធ្វើបែបនេះទេ។

ចំពោះការបោះឆ្នោតមិនមែនពលរដ្ឋធ្វើការបោះឆ្នោតដោយចិត្តឯងនោះទេ
គឹមានលោកស្រី រស់ សាម៉េត នាយកអង្គការកែប្រែសហគមន៍ បានសហការជាមួយនាយផ្នែករដ្ឋបាលព្រៃឈើរួមលោកមេភូមិនិងក្រុមព្រឹក្សារឃុំផងដែរ។

សូមបញ្ជាក់ផងដែរថា
ផ្ទៃដីសហគមន៍សាមគ្គីសង្រោះព្រៃឈើមានផ្ទៃដីសុបរហូតទៅដល់៤១៥១ហិកតាស្ថិតក្នុងភូមិសាស្រ្តភូមិរំចេកនិងភូមិអូរតាម៉េងឃុំអន្លង់វែងខេត្តឧត្តរមានជ័យ។

តាមការឲ្យដឹងពីលោកវឿនជៀបបានឲ្យដឹងថាដីព្រៃសហគមន៍សាគ្គីសង្រ្គោះព្រៃឈើចាប់ផ្តើមបង្កើតឡើង២០០៧រហូតដល់ឆ្នាំ២០០៩ទើបចុះកិច្ចព្រមព្រៀងជាមួខណ្ធរដ្ឋបាលព្រៃឈើនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប។

កាលនោះលោកឡេវ សែត
ជាប្រធានសហគមន៍រីឯ
លោកប៉ែន សុីវុធប្រធាននិង លោកវឿងជៀប
ជាអនុប្រធានសហគមន៍ព្រៃឈើថ្នាក់ភូមិរំចេក
ក្រោយមកលោកវឿនជៀបបានលាឈប់ពីការងារនោះ។

ហើយក្រោយមកទៀត លោក ស៊ុត ពេក
បានឡើងកាន់ដំណែងជាប្រធានសហគមន៍ជំនួសលោក ឡេវ សែត វិញម្តង។
គឺគិតមកដល់បច្ចុប្បន្ននៅឆ្នាំ២០២៤នេះ
លោកស៊ុតពេកគ្រប់
គ្រងដីព្រៃសហគមន៍អស់រយះពេលឆ្នាំ៩ឆ្នាំមកហើយការអស់រយះ៩ឆ្នាំ។

មកដល់បច្ចុប្បន្នដីព្រៃឈើនៅក្នុងសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើជាង
(៤ពាន់ហិកតា)ត្រូវបានប្រែទៅជាចំការស្វាយចន្ទីនិងចំការដំឡូងមីអស់ទៅហើយនិងគេវាស់វះកាត់លក់ចែកគ្នាដូចសាច់ជ្រូកបីជាន់។

ជុំវិញករណីខាង
លើកលោកវឿន ជៀប ចង់ដឹងហើយសួរលោកវង្សភ័ក្រពីសាច់រឿងចំពោះការបោះឆ្នោតតើ?
មានមូលហេតុអ្វីបានមិនព្រមចេញដីការ។
លោក វង្ស ភ័ក្រ មេឃុំ
អន្លង់វែងបាន ថ្លែងប្រាប់
លោក វឿន ជៀប តាមរយ:ទូស័ជាសាមីខ្លួនផ្ទាល់ថា
លោកអភិបាលស្រុកមិនឯកភាពអោយចេញដីការទេ។
ចំណែកលោក ងួន ធា រិទ្ធ អភិបាល
ស្រុកអន្លង់វែងបានថ្លែងប្រាប់តាមរយ:ទូរស័ព្ទដល់អ្នកសារព័ត៌មានយើងថារឿងនេះបងចង់ដឹងមកជួបលោកនៅសាលាស្រុកមកលោកមិនអាចឆ្លើយបានទេ។
ជំវិញករណីដីសហគមន៍
នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋ
មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

បានមានប្រសាសន៍ថាអភិបាលខេត្តរងទទួលផែនសន្តិសុខនិងអភិបាលខេត្តរងទទួលផែនមន្ទីរកសិកម្មរួមនិងប្រធានមន្ទីរកសិកម្មនិងជំនាញមេព្រៃព្រម
លោកអភិបាលខេត្តជួយនិងវចាត់វិធានការលើបញ្ហានៅដីសហគមន៍នេះផងព្រោះខេត្តគេខ្លះគេចាប់ផ្តើមអនុវត្តន៍ហើយបើនៅតែធ្វើតែបែបនិង
លោកខ្មាស់គេណាស់៕