ពលករខ្មែរ ចំនួន១២៤នាក់ត្រូវបានទាហានឈុតខ្មៅថៃ បញ្ជូនមកឲ្យសមត្ថកិច្ចស្រុកសំពៅលូន ..

ពលករខ្មែរ ចំនួន១២៤នាក់ត្រូវបានទាហានឈុតខ្មៅថៃ បញ្ជូនមកឲ្យសមត្ថកិច្ចស្រុកសំពៅលូន ...

ខេត្តបាត់ដំបង ៊តាមរបាយការណ៍ពីកម្លាំងសមត្តកិច្ចការពារតំបន់ព្រំដែនបានឲ្យដឹងថា រយ:ពេល ៧ថ្ងៃ ចាប់តាំងពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២កន្លងមកនេះ ទាហានឈុតខ្មៅរបស់ថៃ បានបញ្ជូនពលករ ខ្មែរដែលធ្វើចំណាកស្រុកដោយខុសច្បាប់ចូលធ្វើការងារនៅប្រទេសថៃសរុបចំនួន ១២៤នាក់ ប្រុសចំនួន ២៨ ស្ត្រីចំនួន ៥១នាក់ និងក្មេងប្រុស ស្រីមានចំនួន ៤៥នាក់។

ប្រភពដដែលបានបញ្ជាក់បន្តថា ចំនួនពលរដ្ឋដែលបានចាកចេញខាងលើបានឆ្លងដែនចូលក្នុងទឹកដីថៃកាត់តាមច្រករបៀង ពិសេសនៅពេលយប់ក្នុងភូមិសាស្ត្រនានា របស់ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ពលករទាំងអស់ខាងលើក្រោយសហការទទួលពីភាគីទាហានថៃក្រុមគ្រូពេទ្យបានពិនិត្យធ្វើតេស្តជាលទ្ធផលអវិជ្ជមាននូវជំងឺកូវីដ-១៩ រួចហើយអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់មូលដ្ឋានរៀងៗ
ខ្លួនវិញ៕