សារព័ត៌មានរដ្ឋរុស្ស៊ី ៖ កូរ៉េខាងជើងផ្ដល់កងទ័ព10ម៉ឺននាក់ជួយប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន…

យោងតាមសារព័ត៌មានរដ្ឋរបស់រុស្ស៊ីបានឲ្យដឹងថា កូរ៉េខាងជើងផ្ដល់កងទ័ពស្ម័គ្រចិត្ត 100,000 នាក់ទៅឲ្យវិមានក្រឹមឡាំង ដើម្បីជួយរុស្ស៊ី យកឈ្នះសង្រ្គាមជាមួយអ៊ុយក្រែន។

សារព័ត៌មាន New York Post បានរាយការណ៍ថា អ្នកជំនាញយោធារុស្ស៊ី លោក Igor Korotchenko នៅស្ថានីយទូរទស្សន៍រដ្ឋរុស្ស៊ី Channel One បាននិយាយថា មានរបាយការណ៍ថា អ្នកស្ម័គ្រចិត្តកូរ៉េខាងជើង 100,000នាក់ បានត្រៀមខ្លួន ចូលរួមក្នុងជម្លោះនេះ ។

ទស្សនាវដ្ដីយោធា បានរាយការណ៍ថា សង្គ្រាមកាំភ្លើងធំដ៏មានប្រសិទ្ធភាពគឺមានសារៈសំខាន់សម្រាប់យោធារុស្ស៊ី បន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្ដល់ជំនួយប្រព័ន្ធកាំភ្លើងធំបាញ់គ្រាប់រ៉ូកែតទំនើប HIMARS ដល់អ៊ុយក្រែន ៕