បាលទាត់ពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ (EURO 2024)៖ វគ្គផ្តាច់ព្រ័ត្រ-អេស្ប៉ាញ vs អង់គ្លេស

  • ម៉ោងប្រកួត ២និង០០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤

ទីកន្លែងប្រកួត ពហុកីឡដ្ឋានអូឡាំពិក ទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់
ម៉ោងម៉ោ-អាជ្ញាកណ្តាល លោក François Letexier (បារាំង)

ប្រវត្តិប្រកួតថ្មីៗ:
អេស្ប៉ាញ វគ្គចែកពូល ៣ប្រកួតឈ្នះទាំង៣ វគ្គ១៦ក្រុមចុងក្រោយ ឈ្នះហ្សកហ្ស៊ី ៤ទល់១ វគ្គ៨ក្រុមចុងក្រោយឈ្នះអាល្លឺម៉ង់២ទល់១ក្នុងម៉ោងបន្ថែម១៥នាទី២ដង និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឈ្នះបារាំង២ទល់១។

អង់គ្លេស វគ្គចែកពូល ៣ប្រកួតឈ្នះ១ ស្មើ២ វគ្គ១៦ក្រុម ឈ្នះស្លូវ៉ាគី២ទល់១ក្នុងម៉ោងបន្ថែម១៥នាទី២ដង វគ្គ៨ក្រុមឈ្នះស្វីសដោយបាល់កាត់សេចក្តី១១ម៉ែត្រ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈ្នះហូឡង់ ២ទល់១

ប្រវត្តិជួបគ្នាៈ ៧ប្រកួតចុងក្រោយរាប់ចាប់ពីឆ្នាំ២០០៧មក អេស្ប៉ាញឈ្នះ៤ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត

ព័ត៌មានពីកីឡាករៈ
ក្រុមរបស់លោក Luis de la Fuente មានដំណឹងល្អដោយកីឡាករ Robin Le Normand និងDani Carvajal ត្រឡប់មកវិញ ក្រោយអវត្តមានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយបារាំអ។ កីឡាករពីរនេះនឹងជំនួស Nacho និងJesus Navas ចំណែកPedri អវត្តមានដោយសាររបួស។
ឯអង់គ្លេស មានបញ្ហារបួសទេ តែកីឡាករKieran Trippier មានភាពស្រពិចស្រពិលលេងបានរឺអត់ ខណៈ Luke Shaw នឹងមានវត្តមាន។

ការទស្សន៍ទាយៈ អ្នកវិភាគបាល់ទាត់ក្រុមទាំងពីរនឹងស្មើគ្នា ១ទល់១ ឯកូលីបាក់តេរីនៅមន្ទីរពិសោធន៍អាល្លឺម៉ង់ និងសត្វភីងឃ្វីននៅសួនសត្វទីក្រុងឡុងដ៍ទាយថាអេស្ប៉ាញឈ្នះអង់គ្លេស៕