ព្រះរាជអាជ្ញា សម្រេចោទប្រកាន់នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាបចំនួន៣ករណីបទល្មើសពាក់ព័ន្ធប៉ុនប៉ងសម្លាប់និងប្រើអំពើហិង្សាទៅលើមនុស្សស្រី…!
មកខេត្តសៀមរាប៖ ល្បីរន្ទឺពេញបណ្ដាញសង្គម ករណីលោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាបជេរប្រមាថ.ប្រើអំពើហិង្សាលើស្ដ្រីភេទទន់ខ្សោយ និងបើករថយន្ត ទំនើប ប៉ុនប៉ងបុកសម្លាប់ ស្ដ្រីរងគ្រោះទាំងយប់នោះ។
ឥឡូវៈ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់លោក សោម សមស័ក្តិ ចំនួនបទល្មើស៣ករណីនឹងបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត។
នេះបើយោងតាមការបញ្ជាក់ពីលោក ស្រី សាត ធីតា ព្រះរាជអាជ្ញារងដំបូងសៀមរាប និងជាអ្នកនាំពាក្យ បានថ្លែងប្រាប់«ក្រុមសារអ្នកព័ត៌មាន យើងអោយដឹងថា»នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ។
លោកស្រី អ្នកនាំពាក្យបាន បញ្ជាក់ថាៈជនត្រូវចោទឈ្មោះ សោម សមស័ក្តិ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកា
ន់ ពីបទៈ
១-បទជេរប្រមាថ.
២- បទៈហិង្សាដោយចេតនា.
៣-បទៈ ប៉ុនប៉ងមនុស្សឃាត..
មកដល់ពេលបច្ចុប្បន្នៈសំណុំរឿងលោក សោម សមស័ក្តិ កំពុងស្ថិតក្នុងការអនុវត្តនីតិវិធីរបស់ចៅក្រមស៊ើបសួរ។
ចំណែកជនត្រូវចោទឈ្មោះ សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ក៏មិនអាចសុំការបកស្រាយបានដែរ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកទទួល។
សូមបញ្ជាក់ថា៖ករណីហិង្សានេះ បានកើតឡើង កាលពីយប់ទី១៤ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុច (ផ្សារទំនើបអាស៊ី)ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ខណៈជនបង្កត្រូវបានគេស្គាល់ថាៈជាលោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តសៀមរាប រីឯជនរងគ្រោះជាមនុស្សស្រី។
យោងពាក្យបណ្ដឹង សមត្តកិច្ច ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២
បានឱ្យដឹងថាៈ ជនរងគ្រោះ អ្នកស្រី ផាត់ សុជឿន ភេទស្រីអាយុ៤៥ឆ្នាំ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។
ស្ត្រីជនរងបានរៀបរាប់ថាៈ លោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប
ពិតជាបានប្រើអំពើហិង្សាមកលើរូបអ្នកស្រីពិតប្រាកដមែន.ដោយវ៉ៃអ្នកស្រីចំនួន១ដៃ រួចច្រាននាង បណ្ដាលឱ្យដួលទៅលើដីផ្លូវ ហើយិបើករថយន្តរបស់ខ្លួនម៉ាក RENG ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ (BU.0009) គេចខ្លួនបាត់។
មួយសន្ទុះក្រោយមក លោក សោម សមស័ក្តិ បានបើករថយន្តមកវិញ ក្នុងបំណងមនុស្សឃាតបុកសម្លាប់រូបអ្នកស្រី តែត្រូវរូបគាត់គេចផុត។បណ្ដាលឱ្យរថយន្តលោក សោម សមស័ក្តិ ជ្រុលទៅបុកម៉ូតូសមត្ថកិច្ច ដែលកំពុងចុះអន្តរាគមន៍ នៅកន្លែងកើតហេតុ បន្ទាប់មកទៀតលោក សោម សមស័ក្តិ បានបើករថយន្តរត់គេចបាត់ស្រមោល។
ក្រោយពីកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តសៀមរាបតែម្ដងទៅ។
បន្ទាប់ពីបានទទួលបណ្ដឹង សមត្ថកិព្រហ្មទណ្ឌកំរិតធ្ងន់បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
តាមសេចក្ដីរាយការណ៍បានឱ្យដឹងទៀតថាៈ រហូតមកទល់និងពេលនេះ តុលាការខេត្តសៀមរាប បានកោះហៅលោក សោម សមស័ក្តិ ឱ្យចូលបំភ្លឺចំនួន២លើកហើយ តែលោកមិនចូលបំភ្លឺឡើយ!។
អាស្រ័យហេតុនេះ ជនរងគ្រោះអ្នកស្រី ផាត់ សុជឿន សូមស្នើរយ៉ាងទទូចដល់ស្ថាប័នតុលាការខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប ក្រសួងយុត្តិធម៌ ជាពិសេស ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មេត្តាជួយអន្តរាគមន៍ រកយុត្តិធម៌ដល់រូបគាត់ដោយក្ដីអនុគ្រោះផងទាន។ ក្នុងនាមជាស្ត្រីភេទទន់ខ្សោយ បែរជារងនូវ អំពើហិង្សាពីសំណាក់មន្ត្រីមានអំណាចនៅក្នុងខេត្តអច្ឆរិយៈហើយរូបគាត់សង្ឃឹមនិងជឿរជាក់ថាប្រព័ន្ធយុត្តិធម៌ត្រូវតែមានសម្រាប់ស្ត្រីទន់ខ្សោយដូចរូបគាត់ជាពុំខាន ៕