ក្រុមឈ្មួញកំពុងសំរុកដឹកជញ្ជូនឈើ ចេញខេត្តមណ្ឌលគិរី យ៉ាងពេញបន្ទុកមន្ដ្រីជំនាញ តាមដងផ្លូវ សមត្ថកិច្ចមិនបង្ក្រាប..!

មណ្ឌលគិរី៖ តាមប្រភពពលរដ្ឋឲ្យដឹងថា: សព្វថ្ងៃក្រុមឈ្មួញសំរុកដឹកឈើចេញពីចំនុចអូទេ ភូមិត្រាំកាច់ ស្រុកពេជ្រាដា ចេញមកពីព្រៃ ហើយឈ្មោះ ម៉ាត់ កៃ ជាអ្នកទទួលបន្ត និងឈ្មោះ រក្សា ឈ្មោះ ហេង ឈ្មោះ ស៊ុន ទីតាំងនេះបងប្អូនមិនដែលដឹង​ ឈ្មួញទាំងនេះលាក់មុខ​ យូរមកហេីយ​ មានឈ្មោះលោក​ ម៉ាត់កៃ​ ជាអ្នកប្រម៉ូលឈេីចេញពីក្នុងព្រៃ​ ក្បែព្រៃឧកញ្ញាលាក់​ ដឹកជញ្ជួនមកទម្លាក់នៅចំនុចអូរទេ​ ភូមិត្រាំកាច់​ ឃុំត្រាំកាច់​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌល់គិរី​ យកមកអោយឈ្មួញបន្តរចែកចាយទៅលក់នៅយួន​ ប្រទេសវៀតណាម​ តាមច្រក់ង៉ាំចាលិន​ មានឈ្មោះលោករក្សារ​ លោកហេង​ លោកសុន​ នឹងលោកភារម្យ​ ដាក់ឡានសាំយ៉ុង​ ស្លាក់លេខ​ 66.64(29.69)(32.85)(16.20)(16.20)​ ចេញតាមក្លោងទ្វាតវត្តអូរធែល​ ហៅពូជ្រៃ​ កាត់តាមភ្នំបាយឆៅ​ កាត់ទីរួមខេត្តមណ្ឌល់គិរី​ កាត់តាមស្រុកអូរាំង​ ចូលស្រុកកែវសីម៉ា​ ឆ្លងចូលច្រកងាំយូលិន​ ប្រទេសវៀតណា​ យ៉ាងគំហុក។

  1.  មក

មជ្ឈដ្ឋានមហាជនលើកឡើងថា តើឈើដែលឈ្មួញកំពុងដឹកជញ្ជូនរាល់ថ្ងៃបានមកពីណា? នៅក្នុងចំណោមផ្ទៃដីដែលមានព្រៃគ្របដណ្ដប់ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរីគឺភាគច្រើនជាដែនជម្រកសត្វព្រៃ ដែលត្រូវបានការពារដោយច្បាប់។ បើយ៉ាងដូច្នោះមានន័យថា ឈើដែលដឹកចេញពីតំបន់នានា ក្នុងខេត្តនេះសព្វថ្ងៃគឺជាឈើស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ឬដែនបរិស្ថានទាំង អស់ឬ? ហេតុម្ដេចបានជាសមត្ថកិច្ចជំនាញបរិស្ថានបណ្ដោយឲ្យមានសកម្មភាព នៃការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល ក្នុងដែនជម្រកសត្វព្រៃយ៉ាងដូច្នេះ? ក្រសួងបរិស្ថានមិនដឹងទេឬ? រដ្ឋបាលខេត្តមណ្ឌលគិរី មិនបានដឹងទេឬ?អាវុធហត្ថមិនដឹងទេឬ?

បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅប៉ុន្មានយប់ដើមសប្តាហ៍ក្នុងខែកក្កដា ឆ្នាំ២០២៤នេះ គេសង្កេតឃើញសកម្មភាពរថយន្តជាច្រើនគ្រឿង ដឹកឈើរបស់ឈ្មោះ រក្សា ឈ្មោះ ហេង ឈ្មោះ ស៊ុន ដឹកចេញពីស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកកែវសីមាដោយហាមអ្នកសារព័ត៌មានមិនឱ្យតាមផ្ដិតយករូបភាពទេ។

ប្រភពបន្តថា ឈ្មួញទាំងបួននាក់នេោះ ធ្វើសកម្មភាពជារៀងរាល់យប់ចេញពីតំបន់មួយនៅក្នុងស្រុកពេជ្រាដា សំដៅកាត់ក្រុងសែនមនោរម្យ ឆ្លងតំបន់នានានៃស្រុកអូររាំង និងស្រុកកែវសីមា សំដៅទៅខេត្តភាគខាងក្រោម។

 

រីឯតំបន់ដែនជម្រកសត្វព្រៃស្រុកពេជ្រាដា មានសកម្មភាពដឹកឈើយ៉ាងគគ្រឹកគគ្រេងផងដែរ ក្នុង រយៈពេលប៉ុន្មានយប់ជាប់ៗគ្នានេះ។ ក្រុមឈ្មួញឈើបានធ្វើការដឹកជញ្ជូនឈើហាក់ដូចជា គ្មានខ្លាចញញើតច្បាប់និងជំនាញអ្វីសោះឡើយ។ ឈើខ្លះពួកឈ្មួញដឹកចេញពីតំបន់មេម៉ង់ ក្រៅពីស្ថិតក្នុងដែនជម្រកសត្វព្រៃស្រុកពេជ្រាដា ព្រៃឈើដែលនៅសេសសល់ ពោលគឺក្រៅដែនជម្រក សត្វព្រៃគ្មាននៅសល់ឈើអីទៀតទេ។

ឈ្មួញឈើដែលមានឈ្មោះម៉ាត់ កៃ ឈ្មោះ រក្សា ឈ្មោះ ហេង នឹងឈ្មោះ ស៊ុន កំពុងធ្វើ សកម្មភាពដឹកជញ្ជូនឈើ តាមរថយន្តសាំយ៉ុងយ៉ាងសកម្មជារៀងរាល់យប់ផងដែរ។ មន្ត្រីជំនាញក្នុងដែនបរិស្ថានខេត្ត និងកែវសីមា ជាអ្នកបើកភ្លើងខៀវឲ្យមានបទល្មើសនៃការដឹកជញ្ជូនឈើជារៀងរាល់យប់។ ប្រសិនបើគ្មានការបិទភ្នែកពីសំណាក់មន្ត្រីជំនាញបរិស្ថានទេ សកម្មភាពការកាប់និងដឹកជញ្ជូនឈើ របស់ក្រុមឈ្មួញទាំងនេះច្បាស់ជាមិនអាចគេចផុតពីកណ្ដាប់ដៃរបស់អស់លោកពួកមន្ត្រីបរិស្ថានដែលមានស្នាក់ការនៅតាមផ្លូវជាតិជាច្រើននោះបានឡើយ៕

រថយន្តសាំយ៉ុងច្រើនគ្រឿងត្រូវគេដឹងថា បានធ្វើ ចរាចរណ៍តាមផ្លូវជាតិលេខ៧៦ចេញពីទីរួមខេត្តមណ្ឌលគិរី និងខ្លះចេញពីស្រុកកែវសីមា ឆ្ពោតំបន់ព្រំដែន ឆ្លងចូលទៅប្រទេសវៀតណាម និងខ្លះទៀត សំដៅមកបណ្ដាខេត្តភាគខាងក្រោមនៃប្រទេសបន្តមកស្រុកអូរាំង កាត់ស្រុកកែវសីមា ឆ្លងដែនទៅតាមច្រកងាំយូលិ ប្រទេសវៀតណាម៕