កម្ពុជាទទួលទង់ស៊ីហ្គេមដំណើរឆ្ពោះទៅការប្រកួតស៊ីហ្គេម២០២៣
ថ្ងៃចេញផ្សាយៈ May 24, 2022
ýកម្ពុជាទទួលទង់ស៊ីហ្គេម សម្រាប់ដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជាផ្លូវការ ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ បានបិទបញ្ចប់ដោយជោគជ័យ ។ ពិធីបិទព្រឹត្តិការណ៍ប្រចាំតំបន់ និងពិធីប្រគល់-ទទួលទង់ស៊ីហ្គេមនៅយប់នេះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC អមដំណើរដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ផងដែរ ។