ផ្ទះចាស់មួយកន្លែងជាច្រកនាំចូលសត្វជ្រូកមាន់ទាយ៉ាងសកម្មពីថៃកម្លាំងព្រំដែន៥០៣បានត្រឹមតែឈរមើល ដោយខ្លាចអំណាចលោក តែ គឹមឡុង…
បន្ទាយមានជ័យ៖ មិននឹកស្មានថាផ្ទះចាស់ចាក់សោចោលមួយស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចម្ងាយពីច្រកប្រមាណជាង១០០០ ម៉ែត្រខាងឆ្វេងដៃមានផ្លូវតូចទ្វារបងចាក់សោរពេលដែលគ្មានទំនិញចេញចូល។តែមិននឹកស្មានថាជាច្រកទ្វាផ្ទះមួយនេះមានការនាំទំនិញជាសត្វជ្រូក មាន់ ទាយ៉ាងសកម្មទាំងយប់ទាំងថ្ងៃដោយគ្មានសមត្ថកិច្ចកងការពារព្រំដែនណាហ៊ានយកភ្នែកមើលនិងទប់ស្កាត់ឡើយ។
ជាក់ស្ដែងនៅថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៤វេលាម៉ោង៥.២៧នាទីអ្នកសារព័ត៌មានបានប្រទះឃើញរថយន្តនីសាន់ពណ៌សមួយគ្រឿងដឹកសត្វជ្រូកពេញប្រៀបចូលមកពីប្រទេសថៃហើយបើកតម្រង់ចូលឃ្លាំងស្តុបជ្រូកជាផ្ទះរបស់លោក តែ គឹមឡុង រួចហើយរថយន្តត្រឡប់មកចូលប្រទេសថៃវិញដោយមានអ្នកចាំបិតបើកទ្វា។
បន្តិចមកឃើញលោក តែ គឹមឡុងម្ចាស់ឃ្លាំងជ្រូកបានជិះរថយន្តហ៉ីលុចពណ៌សពាក់ស្លាកលេខបន្ទាយមានជ័យ( 2C 90-98) មកឆ្វែលមើលរួចត្រឡប់ទៅវិញ មួយសន្ទុះក្រោយមកគាត់ប្រើកូនចៅពីរនាក់មកហៅអ្នកព័ត៌មានទៅជួប រួចសួរថា មានថតឡានជ្រូកបានទេ.? បើថតបាន យកតិចៗបានហើយ។ក្រុមអ្នកព័ត៌មានយើងមិនទទួលទេ ហើយសួរគាត់ថាជ្រូកហ្នឹងដឹកមកពីណា? លោកតែ គឹមឡុងថាដឹកយកមកពីស្រុកថៃ ហើយបើមិនយកលុយទេទៅចុះ។
´ក្រោយទទួលបានសកម្មភាពបែបនេះអ្នកសារព័ត៌មានយើងបានធ្វើសេចក្តីរាយការទៅលោកវរះសេនីទោ រឿង សារិត មេបញ្ជាការភូមិសាស្ត្រសេដ្ឋកិច្ចកងការពារព្រំដែន៥០៣។លោកតបថាកន្លែងនោះពុំមែនជាច្រកទេគឺជាផ្ទះរបស់ប្រជាពលរដ្ឋដែលគេទុកចោលហើយក៏ពុំមានកម្លាំងឈរជើងនៅចំណុចនោះដែរ។ រង់ចាំបន្តិចចាំគាត់ទំនាក់ទំនងសួរទៅម្ចាស់ឃ្លាំងជ្រូក មាន់ ទា នោះសិនក្រោយមកគាត់តបថាខលទាក់ទងគាត់មិនលើកទូស័ព្ទទេ។ចំណែកលោកវរសេនីយ៍ទោ អ៊ុន ចាន់ មេបញ្ជាការរងកងល្បាតការពារព្រំដែន៥០៣តបថាមិនដឹងកំពុងតាមដានដែរបើមានព័ត៌មានអីជួយផ្ដល់ផង (ចប់)
ប្រភពពលរដ្ឋថាចំណុចនោះហៅច្រកផ្លូវអូរចារមាននាំទំនិញសត្វជ្រូក មាន់ទាជាយូរឆ្នាំណាស់មកហើយពុំដែលមានសមត្ថកិច្ចទាហានប៉ូលីសឬ គយ ណាធ្វើការបង្ក្រាបទេ នាំចេញទាំងយប់ទាំងថ្ងៃតែម្ដង ហើយជំនាញកុំឆ្លើយថាមិនដឹងនោះអ្នកស្រុកអ្នកភូមិអ្នកព័ត៌មាននរណាៗក៏គេដឹងដែរ។
ប្រភព ពីពលទាហ៊ានឈរជើងចំណុចនោះបានបញ្ជាក់ថាកន្លែងនោះទោះបីជាដាក់កម្លាំងឈការពារក៏គេឲ្យដកចេញដែរព្រោះជាផ្ទះនិងច្រករបស់ ឯកឧត្តមផង ដូច្នេះហើយបានជាមេៗមិនហ៊ានប៉ះ ធ្វើមិនដឹងមិនឮអញ្ចឹងទៅ។
ក្នុងករណីនេះមហាជននិងពលរដ្ឋហួសចិត្តយ៉ាងខ្លាំងដោយទីតាំងនេះហៅច្រកអូចារមានដឹកជ្រូកមាន់ទាចេញពីថៃចូលមកខ្មែរដោយរលូនយកទៅស្តុបក្នុងឃ្លាំងរួចដឹកបន្តចែកចាយតាមបណ្តាខេត្តក្រុងនានាទូទាំងប្រទេសធ្វើឲបាត់ចំណូលនិងថវិការជាតិយ៉ាងធ្ងន់ធ្ងរ។
សរុបមកសមត្ថកិច្ចពាក់ព័ន្ធនៅទីតាំងនោះមិនហ៊ានធ្វើការបង្ក្រាបថាអត់ដឹងប្រហែលជាខ្លាចអំណាចលោក តែ គឹមឡុងហើយមើលទៅ.? ឬក៏បានសើមមាត់សើមករដែរទេដឹង..? តែបើចំពោះពលរដ្ឋវិញគ្រាន់តែសុំឆ្លងទៅធ្វើការរកកម្រៃតាមជាយព្រំដែនប្រទេសថៃវិលល្ងាចក៏ពុំបានដែរ ។
ជុំវិញហេតុការនេះមហាជនសូមសំណូមពរដល់ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងភូមិភាគ ជាមេទិសបន្ទាយមានជ័យនិង ឧត្តមសេនីឯក ឯក សំអូន មេបញ្ជាកាយោធិភូមិភាគ៥មេត្តាជួយមើលកូនចៅក្រោមឪវ៉ាត់និងត្រួតពិនិត្យទប់ស្កាត់ច្រកផ្ទះមួយកន្លែងនេះផងទាន។ ដោយអនុវត្តតាមបទបញ្ជាតាមប្រមុខរាជរដ្ឋាភិបាលដែលបានដាក់មកឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តន៍ រួមទាំង ស្ថាប័នសមត្ថកិច្ច ចូលរួមទប់ស្កាត់ គ្រប់បទល្មើសឆ្លងដែន តាមច្រករបៀងព្រំដែនខ្មែរ-សៀម ពិសេស ដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់ ទំនិញគេចពន្ធ គ្រឿងញៀន ការនាំមនុស្សឆ្លងដែន បទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយ ប្រសិទ្ធ ភាពខ្ពង់។
អង្គភាពយើងខ្ញុំរងចាំនូវការបកស្រាយបំភ្លឺពីគ្រប់ភាគី និងស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ
☎️012485298/0718222257…