![](http://www.skt-news.com/wp-content/uploads/2024/06/IMG_20240622_200050_877.jpg)
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ ផ្កាយរណបចិន-បារាំង ត្រូវបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថី…
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ ផ្កាយរណបចិន-បារាំង ត្រូវបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថី…
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ផ្កាយរណបមួយអភិវឌ្ឍដោយប្រទេសចិន និងបារាំង ដែលជាថាមពលខ្លាំងបំផុត សម្រាប់ការសិក្សាការផ្ទុះនៅផ្នែកឆ្ងាយបំផុតនៃពពួកផ្កាយ ត្រូវបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថីហើយ នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ។
ទូរទស្សន៍ CCTV បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ផ្កាយរណបដើម្បីសិក្សាបាតុភូត ក្នុងនោះរួមទាំងការផ្ទុះកាំរស្មីហ្គាម៉ា ត្រូវបានដាក់បញ្ចូលទៅក្នុងគន្លងតារាវិថីដោយយានចម្លងរបស់ចិន ដែលត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។
ដោយដកស្រង់សម្ដីរបស់រដ្ឋបាលអវកាសជាតិចិន ប្រព័ន្ធផ្សព្វផ្សាយនោះ បានរាយការណ៍ថា ការបាញ់បង្ហោះផ្កាយរណប Space Variable Objects Monitor នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងរបកគំហើញតារាសាស្ត្រ៕