ទីតាំងល្បែងជល់មាន់ អនឡាញ ពីរកន្លែងក្នុងសង្កាត់ផ្សារកណ្តាលប៉ោយប៉ែតបើកលេងមិនខ្លាចញញើត អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សោះឡើយ …!
ក្រុងប៉ោយប៉ែត÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍មកបណ្តាញសារព័ត៌មានគេហទំព័រស្ម័គ្រជាតិយើងឲដឹងថាសព្វថ្ងៃនេះមានការបើកលេងល្បែងស៊ីសងតាមអនឡាញពីរកន្លែងផ្សេងគ្នាស្ថិតក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ចាក់លេងយ៉ាងអាណាធិបតេយ្យគ្មានការបង្ក្រាបពីអាជ្ញាធរមូលដ្ឋាននោះទេ ។
ក្រោយពីទទួលបានប្រភពនេះភ្នាក់ងារយើងខ្ញុំក៏ចុះទៅពិនិត្យនៅថ្ងៃទី២១ មិថុនា ២០២៤ វេលាម៉ោង03:58នាទី ក៏បានឃើញជាក់ស្តែងដូចការរាយការណ៍របស់ប្រជាពលរដ្ឋមែន. ដែលមានទីតាំងបនល្បែងជល់មាន់ តាមអនឡាញពីកន្លែងស្ថិតនៅ៖
-ទី១ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលក្បែប៉ុស្តិួរដ្ឋបាលតែម្តង។
-ទី២) ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត(ខាងក្រោយវត្ត)
ទីតាំងល្បែងស៊ីសង ទាំងពីរកន្លែងនេះ ស្ថិតក្នុងទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ម្ចាស់ទីតាំងបនល្បែងនេះប្រហែល មានខ្នងបង្អែក រឹងមាំ និងមាន ឥទ្ធិពលទៀតផង ទើប អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានចុះធ្វើការបង្រ្កាប!។
ពលរដ្ឋម្នាក់លើកឡើងថាទីតាំងល្បែងជល់មាន់ តាមអនឡាញ ទាំងពីរកន្លែងនេះកំពុងតែបើកដំណើរការបានយ៉ាងពេញបន្ទុក ពោលគឺ បើកលេងខួបប្រាំង ខួបវស្សា តែម្តងទោះបីជាផ្អាកក៏មិនបានមួយដង្ហើមចង្រិតដែរ បើកលេងវិញដដែល ហើយគេមិនដែលឃើញ មានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះចាត់វិធានការបង្ក្រាបឡើយ ដែលធ្វើឲ្យគេសង្ស័យ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ទាំងនោះ សង្ងំ ទទួលលាភសក្ការៈ ពីម្ចាស់ទីតាំងបនល្បែងសុីសងនោះរឺយ៉ាងណា..?។
ជុំវិញករណីនេះអង្គភាពយើងខ្ញុំបានខលទំនាក់ទំនងទៅលោក ព្រិន សុផល នាយប៉ុស្តិ៍ផ្សារកណ្ដាលខលមិនលើកតាមប្រព័ន្ធតេលេក្រាមចូលមើលហើយមិនឆ្លើយតប។ ចំណែក លោក ព្រហ្ម ពិសិដ្ឋអធិការទើបឡើងតំណែងថ្មីខលចូលទទួល និយាយរួមគឺពលរដ្ឋខលមិនដែលទទួលទូរស័ព្ទតែម្តង ..!.តេលេក្រាមក៏មិនមើល.បើតែយ៉ាងនេះតើឱ្យពលរដ្ឋសង្ឃឹមអ្វីបើលោកជាម៉ែជាឪមើលការខុសត្រូវសន្តិសុខក្រុងទាំងមូលពេលពលរដ្ឋត្រូវការមានបញ្ហាខលមិនដែលលើកសោះតែម្តង..សូមលោកស្នងការជួយដាស់តឿនផង។
ប្រភពប្រជាពលរដ្ឋលើកឡើងថា ក្តីកង្វល់ របស់ ពួកគាត់រស់នៅ សព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះអសន្តិសុខ និងសុវត្ថិភាព ក្រុមគ្រួសារ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្មលួច ប្លន់ បទល្មើសផ្សេងៗ អំពើហិង្សា ក្នុងគ្រួសារជាដើម ។ល។អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធ ឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាពិសេស ឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាគណៈ មេបញ្ជាការឯកភាពខេត្ត ជួយមើល.និងចាត់មន្ត្រី ក្រោមឱវាទ ចុះទប់ស្កាត់ ទីតាំងបើកល្បែងជល់មាន់ តាមអនឡាញ ពីកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន ស្របតាមគោលនយោបាយ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស កន្លងមកនោះ៕
- អង្គភាពយើងខ្ញុំរង់ចាំនូវការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️012 48 52 98 /071 82 222 57..