ព្រះរាជពិធីក្រុងពាលី ចម្រើនព្រះបរិត្តនិងទេសនា ក្នុងព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
ព្រះរាជពិធីក្រុងពាលី ចម្រើនព្រះបរិត្តនិងទេសនា ក្នុងព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
ភ្នំពេញ ៖ នាឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ យាងចូល ១០១ ព្រះវស្សា ។
ក្នុងពិធីនោះគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល និងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំប្រារព្ធព្រះរាជពិធីក្រុងពាលី ចម្រើនព្រះបរិត្ត និងទេសនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលប្រារព្ធឡើង នាសាលាធម្មសភា វត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ៕