ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៤៧គ្រួសារ រស់នៅក្នុងស្រុកទឹកឈូ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៤៧គ្រួសារ រស់នៅក្នុងស្រុកទឹកឈូ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត

ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុកកាកបាទក្រហមកម្ពុជាឲ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៨ ខែ មិថុនា ឆ្នាំ២០២៤ នេះឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពត  រួមដំណើរដោយ ឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន  បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ក្នុងនោះដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ-ខ្យល់កន្ត្រាក់ ចំនួន២៤៧គ្រួសារ  ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តអង្គសិរីសោភា ស្ថិតក្នុងភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ ៕