នៅព្រឹកថ្ងៃទី ០៥ ខែសីហា នេះ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានកំណត់កាលបរិច្ឆេទប្រកាសសាលដីកាក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹង ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងបន្ទប់សវនាការធំនៃ អ.វ.ត.ក….

ខណពេលនោះដែរអង្គជំនុំជម្រះសាលាដំបូងបានប្រកាសសាលក្រមរបស់ខ្លួនប្រឆាំងនឹង ខៀវ សំផន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយផ្តន្ទាទោសគាត់ដាក់ពន្ធនាគារអស់មួយជីវិត ចំពោះអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ និងបានដាក់បញ្ចូលទោសនេះជាមួយទោសដាក់ពន្ធនាគារអស់មួយជីវិតដែលបានប្រកាសនៅក្នុងសំណុំរឿង ០០២/០១នៅពេលនេះ៕