
អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនក្រុមក្មេងទំនើងម្នាក់ មកសាកសួរករណីរជិះម៉ូតូដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅខាងជើងស្ដុបអង្គតាសោម ស្រុកត្រាកក់…
អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនក្រុមក្មេងទំនើងម្នាក់ មកសាកសួរករណីរជិះម៉ូតូដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅខាងជើងស្ដុបអង្គតាសោម ស្រុកត្រាកក់…
តាកែវ៖ ក្រោមដឹកនាំសម្របសម្រួលផ្ទាល់ពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងចំណោមបក្សពួកមួយចំនួន ដែលបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិ.ត ពូថៅ ដេញកា.ប់គ្នាយ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។
លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងបន្ត ចំពោះទិសដៅបន្ត កម្លាំងជំនាញកំពុងធ្វើការសាកសួរជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យផ្សេងៗ យកមកផ្តន្ទាទោសតាមច្បាប់អោយខានតែបាន។